របួសធ្ងន់ ២នាក់ និងស្លាប់ម្នាក់ ក្នុងគ្រោះអគ្គិភ័យឆេះភោជនីយដ្ឋានយីហោ កន្លែងថ្មី ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ
ភ្នំពេញ ៖ នៅវេលាម៉ោងជិត១១ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ មានករណីអគ្គិភ័យមួយបានឆាបឆេះភោជ នីយដ្ឋាន យីហោ កន្លែងថ្មី មួយកន្លែងស្ថិតនៅផ្លូវ១៣៨ កែងផ្លូវ២២៥ ក្រោយ សណ្ឋាគារឡឺប្រេស៊ីដង់ ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក យ៉ាងសន្ធោសន្ធៅ បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ និងប្រុសស្រី២នាក់ទៀតរលាកខ្លួនប្រាណរងរបួសធ្ងន់ធ្ងរ ។

ក្នុងករណីអគ្គិភ័យនេះដែរ ពេលកេីតហេតុភ្លាមៗគេឃេីញកម្លាំងអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យរបស់ ការិយាល័យ បង្ការ សង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងអង្គភាពផ្សេងៗជាច្រេីនមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់យ៉ាងញាប់ដៃជេីង ។ ក្នុងនោះក៏ឃេីញមានបុរសស្ត្រី២នាក់ រងរបួសរលាកពេញខ្លួនប្រាណធ្ងន់ធ្ងរ ហេីយត្រូវបានជួយយកចេញមកក្រៅ ដឹកតាមរថយន្តសាមុយទៅសង្គ្រោះអាយុជីវិត រីឯម្នាក់ទៀតបានរលាកដល់ស្លាប់ ។

សមត្ថកិច្ចបានឱ្យដឹងថា ចំពោះអ្នកស្លាប់និងរបួស គឺជាបុគ្គលិកភោជនីយដ្ឋាន យីហោ កន្លែងថ្មី ខាងលេីដែលកំពុងសម្រាក លង់លក់ក្នុងដំណេក បន្ទាប់ពីពួកគាត់ធ្វេីការ ពេលយប់ និងសម្រាកពេលថ្ងៃ ។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងធ្វេីការស្រាវជ្រាវពីមូលហេតុ នៃការឆាបឆេះនេះ និងធ្វេីកំណត់ហេតុប្រគល់សព ឱ្យទៅសាច់ញាតិដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី ៕


ដោយ ៖ ភារ៉ា និងប៊ុនធី