គ្រូពេទ្យស្ម័គ្រចិត្តសមាគមសុខាភិបាលខ្មែរ-អាមេរិចកាំងបើកយុទ្ធនាការព្យាបាលជម្ងឺនិងផ្តល់វែនតាឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នៅសាលាបឋមសិក្សាប្ញស្សីក្រោក ភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានផ្តើមបើកយុទ្ធនាការ ព្យាបាល ជង្ងឺទូទៅ ជង្ងឺមាត់ធ្មេញ ភ្នែក និងផ្តល់វែនតាដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមសុខាភិបាលខ្មែរ-អាមេរិកាំង ។

លោក វេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា មន្ទីរសុខាភិបាលសូមថ្លែងអគុណ និងសូមសរសើរក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមសុខាភិបាលខ្មែរ អាមេរិចកាំងចំនួន ១១៥នាក់ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្នុងស្រុកជាច្រើននាក់ទៀត ដែលបានពួតដៃគ្នា ទិញថ្មាំពេទ្យ និង វ៉ែនតារាប់ពាន់ សំរាប់មនុស្សចាស់ យកមកព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋមកពីទូទាំង ៩ស្រុក ក្រុង ដោយឥតគិតថ្លៃ ។

កន្លែងផ្តល់សេវាមាន៣ទីកន្លែង គឺ កន្លែងទី១ នៅសាលាបឋមសិក្សាប្ញស្សីក្រោក ភូមិឬស្សីក្រោក ឃុំឬស្សីក្រោក រយ:ពេល ៧ថ្ងៃ ពីថ្ងៃទី៣០ខែមករាដល់ថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២៣ ។ កន្លែងទី២ នៅសាលាបឋមសិក្សាសឿ មានរយ:ពេល ២ថ្ងៃចាប់ពីថ្ងៃទី២ខែកុម្ភ: ដល់ ថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២៣ និងកន្លែងទី៣ នៅទល់មុខសាលាឃុំគោកបល័្លង្គ មានរយ:ពេល ២ថ្ងៃពីថ្ងៃទី២ ខែកុម្ភ: ដល់ថ្ងៃទី៣ខែកុម្ភ: ឆ្នាំ២០២៣ ។

លោក លី សុវណ្ណរិទ្ធិ អភិបាលរងខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ក្រុមវេជ្ជបណ្ឌិតសមាគនសុខាភិបាល ខ្មែរ អាមេរិចកាំង ធ្វើសកម្មភាពចុះមកពិនិត្យ ព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យ នាពេលនោះសុទ្ធតែបានបង្ហាញនូវភាពសប្បាយរីករាយ គឺជាការរួមចំណែកកាត់បន្ថយលើការចំណាយរបស់បងប្អូនប្រជាពលរដ្ឋបានច្រើនសម្រាប់ការថែទាំសុខភាពបន្ថែមប្រចាំថ្ងៃ ៕

ដោយ៖ ឃិន គន្ធា

ads banner