កាកបាទក្រហមកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង “កម្មវិធីលើកកម្ពស់កម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍” ជាមួយមន្ត្រីកាកបាទក្រហមហ្វាំងឡង់ ប្រចាំតំបន់អាស៊ី

ភ្នំពេញ ៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង “កម្មវិធីលើកកម្ពស់កម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍” ជាមួយលោកស្រី Sari Autio មន្ត្រីកាកបាទក្រហមហ្វាំងឡង់ ប្រចាំតំបន់អាស៊ី ស្តីពីកម្មវធីលើកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពក្នុងសហគមន៍ នាថ្ងៃទី៣០ ខែ មករា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាល ។

ជាមួយគ្នានេះ លោកជំទាវ អគ្គលេខាធិការ និងថ្នាក់ដឹកនាំសាខាចំនួន៤ ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តត្បូឃ្មុំ និងខេត្តកណ្តាល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ប្រគល់-ទទួល ម៉ូតូ និង សម្ភារ ឧបករណ៍ ការិយាល័យ សម្រាប់កម្មវិធីលើកកម្ពស់កម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍។

លោកជំទាវអគ្គលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណពីសំណាក់សម្តចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលកាកបាទក្រហមហ្វាំងឡង់តែងតែ ឧបត្ថម្ភគាំទ្រដល់ កាកបាទក្រហមកម្ពុជា តាំងពីឆ្នាំ១៩៩០។ លោកជំទាវបានឱ្យដឹងទៀតថា យោងមតិសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន នាថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២២ កម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពក្នុងមូលដ្ឋាន ដែលឧបត្ថម្ភដោយ DG-ECHO តាមរយៈសហព័ន្ធអន្តរជាតិ (IFRC) និងកាកបាទក្រហមហ្វាំងឡង់ ជួយដល់ កាកបាទក្រហមកម្ពុជា រយៈពេល ៣ ឆ្នាំ ចាប់ពី ខែឧសភា ឆ្នាំ២០២២ ដល់ ខែមេសា ឆ្នាំ២០២៥ ។ កម្មវិធីនេះផ្តោតជារួមលើ៣ផ្នែក៖ ១.ការត្រៀមបង្ការ/ឆ្លើយតបជំងឺរាតត្បាត ២.ការងារគ្រប់គ្រងគ្រោះមហន្តរាយ និង៣.ការលើកកម្ពស់ការចូលរួមរបស់សហគមន៍ ដោយសមាហរណកម្មជាមួយការងារអភិវឌ្ឍសាខា/អនុសាខាក្នុងខេត្តគោលដៅ ដើម្បីកសាងសមត្ថភាព បច្ចេកវិទ្យាឌីជីថល បរិស្ថាន ការប្រែប្រួលអាកាសធាតុ យ៉េនឌ័រ។ល។ ជាងនេះទៅទៀតគឺជាឱកាសក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយដៃគូ ក្នុងការសម្រេចបានជោគជ័យនូវយុទ្ធសាស្រ្ត ២០៣០ របស់កាកបាទក្រហមកម្ពុជាផងដែរ។

លោកស្រី Sari Autio បានថ្លែងអំណរគុណ ដល់កាកបាទក្រហមកម្ពុជា ដោយបានឱ្យក្រុមការងារកាកបាទក្រហមហ្វាំងឡង់ បន្តការងារ និងសហការជាមួយ កាកបាទក្រហកម្ពុជា ក្នុងកម្មវិធីលើកកម្ពស់កម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ និងចែករំលែកបទពិសោធន៍ការងារ និងផែនការយុទ្ធសាស្ត្រល្អៗជាមួយគ្នា ដោយប្រព្រឹត្តិទៅដោយរលូន ជូនប្រជាពលរដ្ឋតាមសហគមន៍គោលដៅ។ មន្ត្រីកាកបាទក្រហមហ្វាំងឡង់ ប្រចាំតំបន់អាស៊ី ស្តីពីកម្មវធីលើកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពក្នុងសហគមន៍(ឆ្នាំ២០២២-ឆ្នាំ២០២៥)។ លោកស្រី Sari Autio បានបន្តថា ដើម្បីចូលរួមលើកម្ពស់ នូវសកម្មភាពខាងលើនេះប្រកបដោយភាពរលូន ដែលមានការឧបត្ថម្ភពី DG-ECHO តាមរយៈ សហព័ន្ធអន្តរជាតិ (IFRC) និងកាកបាទក្រហមហ្វាំងឡង់ជួយដល់ កាកបាទក្រហមកម្ពុជារួមមាន៖ ទីស្នាក់ការកណ្តាល (នាយកដ្ឋានសុខភាព/ការិយាល័យសុខភាពគ្រាមានអាសន្ន ទទួលបាន កុំព្យូទ័រយួរដៃ ៤គ្រឿង ម៉ាស៊ីនព្រីនធើ ស្កេន កូពី១គ្រឿង ម៉ាស៊ីនបញ្ចាំងស្លាយ១គ្រឿង កៅអីការិយាល័យ ៤គ្រឿង ទូឯកសារបីជាន់៣គ្រឿង ។

ដោយឡែក ៤សាខា ដែលជាសាខាគោលដៅ ទី១សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ទទួលបានម៉ូតូ ៥គ្រឿង កុំព្យូទ័រយួរដៃ៥គ្រឿង ម៉ាស៊ីនព្រីន ស្តេន កូពី១គ្រឿង ម៉ាស៊ីនព្រីនធើ៣គ្រឿង ម៉ាស៊ីនបញ្ចំងស្លាយ១គ្រឿង កាមេរាកាណុង១គ្រឿង ទូដែក១គ្រឿង ទូឯកសារគ្មានទ្វារ១គ្រឿង ទូឯកសារមានទ្វារ៤គ្រឿង។ ទី២សាខាខេត្តបន្ទាយមានជ័យម៉ូតូ៥គ្រឿង កុំព្យូទ័រយួរដៃ៥គ្រឿង ម៉ាស៊ីនព្រីន ស្តេន កូពី១គ្រឿង ម៉ាស៊ីនព្រីនធើ៣គ្រឿង ម៉ាស៊ីនបញ្ចំងស្លាយ១គ្រឿង កាមេរាកាណុង១គ្រឿង ទូដែក១គ្រឿង ទូឯកសារគ្មានទ្វារ១គ្រឿង ទូឯកសារមានទ្វារ៤គ្រឿង។ ទី៣សាខាខេត្តប៉ៃលិន ម៉ូតូ៤គ្រឿង កុំព្យូទ័រយួរដៃ៤គ្រឿង ម៉ាស៊ីនព្រីន ស្តេន កូពី១គ្រឿង ម៉ាស៊ីនព្រីនធើ២គ្រឿង ម៉ាស៊ីនបញ្ចំងស្លាយ១គ្រឿង កាមេរាកាណុង១គ្រឿង ទូដែក១គ្រឿង ទូឯកសារគ្មានទ្វារ១គ្រឿង ទូឯកសារមានទ្វារ៣គ្រឿង និងទី៤សាខាខេត្តត្បូងឃ្មុំ ម៉ូតូ៤គ្រឿង កុំព្យូទ័រយួរដៃ៤គ្រឿង ម៉ាស៊ីនព្រីន ស្តេន កូពី១គ្រឿង ម៉ាស៊ីនព្រីនធើ២គ្រឿង ម៉ាស៊ីនបញ្ចំងស្លាយ១គ្រឿង កាមេរាកាណុង១គ្រឿង ទូដែក១គ្រឿង ទូឯកសារគ្មានទ្វារ១គ្រឿង និងទូឯកសារមានទ្វារ៣គ្រឿង ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner