កាកបាទក្រហមកម្ពុជាអំពាវនាវដល់ជនរួមជាតិ សប្បុរសជនគ្រប់មជ្ឈដ្ឋាន ចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមនានា ពិសេសលលើកស្ទួយ ជីវភាពពលរដ្ឋ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃកាកបាទក្រហមកម្ពុជា បានអំពាវនាវដល់បងប្អូន រួមជាតិ ជាពិសេសសប្បុរសជនគ្រប់មជ្ឈដ្ឋាន ចូលរួមជាមួយជាមួយកាក បាទ ក្រហមកម្ពុជា ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលដោះស្រាយ បញ្ហាប្រឈមនានា ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពរបស់ ប្រជាពលរដ្ឋ ក្រោយពីបានបើកប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ។

ការលើកឡើងបែបនេះដោយលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខា ធិការរងទី១ កាកបាទក្រហមកម្ពុជា កាលពីថ្ងៃ៤ ខែកុម្ភៈ ក្នុងពិធីផ្សព្វផ្សាយ ស្តីពី «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម» ជូន ដល់និស្សិតប្រមាណ ២០០អង្គ/នាក់ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តព្រះសីហនុដើម្បីឈានឆ្ពោះទិវាពិភពលោកកាក បាទ ក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣។

លោកជំទាវ បានគូសបញ្ជាក់ពីគោលបំណងនៃកម្មវិធីផ្សព្វផ្សាយនេះថា ដើម្បីបញ្ជ្រាបការយល់ដឹងស្តីពីទិវាពិភពលោកកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ៨ឧសភា ដោយស្រីក៏បានរំលឹកពីខួបកំណើតរបស់កាក បាទ ក្រហមកម្ពុជា ដែលបានចាប់បដិសន្ធិកាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ ហើយដែលជាសមាជិកទី៨៥ របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។ ចំពោះចលនាអន្តរជាតិរបស់កាកបាទ ក្រហម និងអឌ្ឍចន្ទក្រហមវិញ គឺបានកំណត់យកថ្ងៃទី ៨ ខែឧសភា ជាថ្ងៃ ខួបកំណើតរបស់លោក ហង់រី ឌុយណង់ ស្ថាបនិករបស់ចលនា ធ្វើជាទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ចាប់តាំងពី ឆ្នាំ១៨៦៣ រហូតមកដល់ឆ្នាំ២០២៣នេះ គឺខួបទី១៦០ឆ្នាំហើយ។

លោកជំទាវ ម៉ែន នារីសោភ័គ មានប្រសាសន៍ថា ៖ «អត្ថន័យនៃប្រធានបទ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម មានគោល បំណងសំខាន់ជាច្រើន ដោយក្នងនោះក៏សូមអំពាវនាវបងប្អូនរួមជាតិ ជាពិសេសសប្បុរសជនគ្រប់មជ្ឈដ្ឋាន ចូលរួមជាមួយជាមួយកាកបាទក្រហម កម្ពុជា ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលដោះស្រាយបញ្ហា ប្រឈម នានា ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ ក្រោយពីបានបើកប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ»។

អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា រូបនេះ ក៏បានលើក ឡើងពី គោលបំណងបន្តដោយចង់ផ្សព្វផ្សាយនូវសមិទ្ធផលសំខាន់ៗដែលកាកបាទក្រហមកម្ពុជាសម្រេចបាន ក្នុងការដោះស្រាយបញ្ហាប្រឈមនានា និងបន្ត ពង្រឹងភាពធន់សហគមន៍ ក្នុងស្ថានភាពនៃការរាតត្បាតជាសកល ជំងឺកូវីដ១៩ និងបង្ហាញពីសកម្មភាពចម្រុះដូចភ្លៀងរលឹមរបស់កាក បាទក្រហមកម្ពុជា ក្នុងការចូលរួមលើកកម្ពស់ បរិយាបន្នសង្គម។

យោងតាមរបាយការណ៍របស់កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា ក្នុងឆ្នាំ ២០២២ កន្លងទៅ កាកបាទក្រហមកម្ពុជា បានជួយសម្រាល ជីវភាពប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៧៣ ១៣៤ គ្រួសារ កសាងផ្ទះចំនួន ១០៤ ខ្នង និងបណ្តុះបណ្តាលជំនាញ និងអប់រំ ផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងផ្សេងៗបានរាប់សែនគ្រួសារផ្សេងទៀត។
កាកបាទក្រហមកម្ពុជា បានជួយទៅដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ និងផ្ដល់ស្បៀងសម្រាលជីវភាពរបស់គ្រួសាររងគ្រោះ និងងាយរងគ្រោះបំផុត ចំនួន ១៨ ៥៣៩ គ្រួសារ សង់ផ្ទះ ១២ ខ្នង និងផ្តល់ស័ង្កសីជួសជុល ផ្ទះរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ១ ២២៥ គ្រួសារ។

របាយការណ៍ដដែលបានបន្តថា កាកបាទក្រហមកម្ពុជា បានផ្តោតទៅ លើវិស័យសំខាន់អាទិភាពចំនួនបួន សម្រាប់យុទ្ធសាស្ត្រឆ្នាំ ២០២១-២០៣០ ក្នុងនោះមាន វិស័យអាទិភាពគ្រប់គ្រងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ, វិស័យអាទិភាព សុខភាព និងការថែទាំ សុខភាពក្នុងសហគមន៍, វិស័យអាទិភាព លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា និងវិស័យអាទិភាព ការអភិវឌ្ឍស្ថាប័ន

សូមបញ្ជាក់ថា ក្រោយពីមានការបង្រួបបង្រួមកាកបាទក្រហម កម្ពុជា ឡើងវិញនៅឆ្នាំ១៩៩៤ ការរៀបចំពិធីអបអរទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្នុងរូបភាពថ្នាក់ជាតិ និងទូទាំងប្រទេស ត្រូវបាន ប្រារព្ធធ្វើ ឡើងជារៀងរាល់ឆ្នាំ ដោយដំណាក់កាលដំបូង បានផ្តោតការ យកចិត្តទុកដាក់លើការផ្សព្វផ្សាយលើកកម្ពស់កិត្តិនាមសមាគមជាតិឱ្យសាធារណៈមតិជាតិ-អន្តរជាតិ បានស្គាល់កាកបាទក្រហមកម្ពុជាឡើងវិញ។
សម្រាប់ឆ្នាំ២០២៣នេះ ដើម្បីអបអរខួបទី១៦០ ទិវាពិភពលោកកាកបាទ ក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា កាកបាទក្រហមកម្ពុជា បាន សម្រេចបន្តផ្អាកការប្រារព្ធមិទី្ទងថ្នាក់ជាតិ ប៉ុន្តែនៅបន្តរក្សាការអំពាវនាវ ឱ្យសប្បុរសជនចូលរួមបរិច្ចាគដោយស្ម័គ្រចិត្តដល់កាកបាទក្រហមកម្ពុជា តាមរយៈប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បី បរិយាបន្នសង្គម»៕
ដោយ៖នាង សុគន្ធា

ads banner