ក្រសួង សុខាភិបាល នឹង មិនមានការរៀបចំ ទីតាំងសម្រាប់ចាក់វ៉ាក់សាំងកូវីដ១៩ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឡើយ

អត្ថបទដោយ៖
CPA

ភ្នំពេញ: មន្រ្តីជាន់ខ្ពស់នៃក្រសួង សុខាភិបាល បានលើកឡើង ឱ្យ ដឹងថា ក្រសួង នឹង មិនមាន ការរៀបចំ ឱ្យ មានទីតាំងសម្រាប់ចាក់វ៉ាក់សាំង កូវីដ១៩ ក្នុង ពិធី បុណ្យចូលឆ្នាំ ថ្មីប្រពៃណីខ្មែរ ដែលនឹងចូលមកដល់ នៅ ក្នុង ខែ មេសា ខាងមុខដូច ឆ្នាំមុនៗឡើយ ហើយ ក៏ អំពាវនាវ ឱ្យ ប្រជាពលរដ្ឋ ដែលដល់វេនចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញ ត្រូវមក ទទួល យកការចាក់នេះ ផងដែរ។

នេះជាការ លើកឡើង របស់ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួង សុខាភិបាល និង ជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ ក្នុង ក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បាន ថ្លែងដូចនេះ ក្នុង ពេល លោកស្រីចុះពិនិត្យ ការចាក់វ៉ាក់សាំងដូសជំរុញ ដល់សិស្ស និស្សិត អាជីវករ និង ប្រជាពលរដ្ឋ ក្នុង ខេត្តកំពង់ចាម កាល ពី ថ្ងៃទី ៨ ខែកុម្ភៈ។

លោកជំទាវមានប្រសាសន៍ថា ពិធីបុណ្យ ចូលឆ្នាំ ប្រពៃណីខ្មែរយើង នឹង ខិត ចូលមកដល់ក្នុង ពេល ឆាប់ៗខាងមុខនេះ ដូចនេះហើយបានជាយើង ចាប់ ផ្តើម ផ្តល់ វ៉ាក់សាំ ងពី ឥឡូវនេះទៅ ដែលជាដូសជំរុញទី ៤ ទី ៥ និង ទី៦ នោះ១ខែក្រោយ មុន នឹងដល់ពេលចូលឆ្នាំខ្មែរ អង់ទីគ័រ នៅក្នុង សរីរាង្គ របស់ បុគ្គលនោះនឹងឡើង។ បងប្អូន នឹង មានការការពារគ្រប់គ្រាន់ ហើយនឹង មិនមាន ផលរំខាន សម្រាប់បងប្អូន ក្នុង ការ សប្បាយរីករាយឡើយ ។

កន្លងមក ក្រុមគ្រូពេទ្យ ចាក់វ៉ាក់សាំងកូវីដ១៩ របស់ ក្រសួង សុខាភិបាល តែងតែផ្តល់ នូវ ការ ចាក់វ៉ាក់សាំង ក្នុង ពិធីបុណ្យ ទាន ផ្សេងៗ ក្នុងនោះមាន ពិធីបុណ្យ ចូលឆ្នាំ ថ្មីប្រពៃណីជាតិ ផងដែរ ប៉ុន្តែសម្រាប់ ឆ្នាំ នេះ ក្រសួងនឹង មិនមានការ រៀបចំការ ចាក់វ៉ាក់សាំង ឡើយ។

លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា ៖ «យើង មិនមានភាព ចាំបាច់អីដែល ត្រូវ ធ្វើ ការ ចាក់វ៉ាក់សាំង កូវីដ១៩ ក្នុង ពិធីបុណ្យចូលឆ្នាំ ទៀតទេ ពីព្រោះ យើង បានគិតថាយើងទុក ពេលវេលានេះ ឱ្យ បងប្អូនយើងបាន សប្បាយ រីករាយ ដោយទទួល បាន វ៉ាក់សាំងគ្រប់គ្រាន់ ដើម្បី សុខភាព របស់ ពួកគាត់ ដែលពួកគាត់ មិនចាំបាច់ មានការព្រួយបារម្ភនោះឡើយ»។

នា ឱកាសនោះ លោកជំទាវ បានអំពាវនាវ ឱ្យ ប្រជាពលរដ្ឋ ទាំងអស់ មកទទួល យកការចាក់វ៉ាក់សាំងកូវីដ១៩ នេះ ឱ្យ បានមុនថ្ងៃចូលឆ្នាំខ្មែរ ហើយ លោកស្រី ក៏ លើកឡើងកុំឱ្យ មានការជឿលើ ការ ឃោសនា អកុសល ពីជន អគតិមួយចំនួន ដែល តែងតែបង្អើល និង បំភ័យ ប្រជាពលរដ្ឋ កុំឱ្យមកទទួលការចាក់វ៉ាក់សាំង ដូសជំរុញនេះ។

ជាមួយគ្នានេះដែរ កាល ពី ថ្ងៃទី៨ ខែកុម្ភៈ មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បាន ជូនដំណឹង ពី ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសមូលដា្ឋន និងដូសជំរុញ នៅតាមទីតាំងមូលដ្ឋានសុខាភិបាល និងទីតាំងដែលមន្ទីរសុខាភិបាល បានរៀបចំ។

មន្ទីរសុខាភិបាល បាន លើកឡើងថា ៖ «សូម បងប្អូន មេត្តារួសរាន់ទៅទទួលការចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗគ្នា និង បន្តប្រកាន់ភ្ជាប់នូវវិធានការ ៣កុំ និង៣ការពារឱ្យបានខ្ជាប់ខ្ជួន ហើយមន្ទីរ សង្ឃឹម និងជឿជាក់ថាបងប្អូន ទាំងអស់ក្នុងខេត្តនេះ នឹងមកចាក់វ៉ាក់សាំងកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា ដើម្បីការពារសុខភាព និងរួមចំណែកទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ ជាពិសេសប្រភេទវីរុសបំប្លែងខ្លួនថ្មី» ។

យោងតាម ក្រសួង សុខាភិបាល បាន ឱ្យ ដឹងថា គិត ត្រឹម ថ្ងៃទី ៨ ខែកុម្ភៈ អត្រានៃការចាក់វ៉ាក់សាំង កូវីដ១៩ ធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ បានចំនួន ៩៥,៤១% ដែលក្នុងនោះអត្រានៃការ ចាក់ដូសទី៦ មាន ចំនួនជាង ២១ ម៉ឺននាក់៕
ដោយ:នាង សុគន្ធា

ads banner