ប្រធានាធិបតីប៉ូឡូញ ៖ ការផ្តល់យន្តហោះចម្បាំងដល់អ៊ុយក្រែន ត្រូវតែជាការសម្រេចចិត្តរួម

វ៉ាសូវី៖ ប្រធានាធិបតីប៉ូឡូញ លោក អាន់ហ្សិច ឌូដា បាននិយាយថា យើងគិតថា ការផ្តល់យន្តហោះដល់អ៊ុយក្រែន គឺតម្រូវឱ្យមានការសម្រេចចិត្តដោយសម្ព័ន្ធមិត្ត មានន័យថា យើងត្រូវធ្វើការសម្រេចចិត្តរួមមួយផងដែរ ដោយសារតែមានតម្រូវការចាំបាច់បំផុតសម្រាប់ការថែទាំយន្តហោះចម្បាំង F-16s ប្រសិនបើពួកវាត្រូវដាក់ពង្រាយ។

លោក ឌូដា បានថ្លែងក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ BBC ថា យើងមានយន្តហោះប្រភេទនេះ ប៉ុន្តែវាមានតិចជាង៥០គ្រឿង។ ដូច្នេះតាមពិត យន្តហោះនេះជាយន្តហោះតែមួយគត់របស់យើងដែលយើងមាន។ នេះជាបញ្ហាធ្ងន់ធ្ងរ ប្រសិនបើយើងបរិច្ចាគសូម្បីតែមួយផ្នែកតូចរបស់ពួកវានៅកន្លែងណាក៏ដោយ ព្រោះខ្ញុំមិនស្ទាក់ស្ទើរក្នុងការនិយាយថា យើងមិនមានយន្តហោះទាំងនេះគ្រប់គ្រាន់ទេ។

លោកថា ការសម្រេចចិត្តនៅថ្ងៃនេះ ក្នុងការផ្តល់យន្តហោះ F-16 ណាមួយទៅក្រៅប្រទេសប៉ូឡូញ គឺជាការសម្រេចចិត្តដ៏ធ្ងន់ធ្ងរមួយ ហើយវាមិនមែនជាការងាយស្រួលសម្រាប់ពួកយើង ក្នុងការទទួលយកនោះទេ។

ជាដំបូង និងសំខាន់បំផុត អ្នកត្រូវគូសបញ្ជាក់ថា មុនពេលការឈ្លានពានរបស់រុស្ស៊ីចាប់ផ្តើមប្រឆាំងនឹងអ៊ុយក្រែន ឯកសារវិភាគជាច្រើនដែលយើងទទួលបានគឺនិយាយថា សង្រ្គាមនឹងមិនមានរយៈពេលលើសពី៧២ម៉ោងនោះទេ គឺរុស្ស៊ីនឹងអាចចាប់យកអ៊ុយក្រែនក្នុងរយៈពេល៧២ម៉ោង។ ប៉ុន្តែមិនដូចអ្វីដែលបានកើតឡើងនោះទេ។

លោកខាងលិចត្រូវតែគាំទ្រអ៊ុយក្រែននៅថ្ងៃនេះ ឱ្យបានខ្លាំងក្លាតាមដែលអាចធ្វើទៅបាន ព្រោះចក្រពត្តិនិយមរុស្ស៊ីពិតជាមានគ្រោះថ្នាក់។ លោកថា ថ្ងៃនេះពួកគេគំរាមកំហែងដល់អ៊ុយក្រែន… ថ្ងៃស្អែកនឹងមានរដ្ឋបាល់ទិក ហើយបន្ទាប់មកប្រទេសផ្សេងទៀតនឹងធ្វើតាម។

សំណួរសួរថាតើខ្ញុំនឹងនិយាយអ្វីទៅកាន់លោក វ្ល៉ាឌីមៀ ពូទីន? ខ្ញុំនឹងប្រាប់គាត់ថា មិនយូរមិនឆាប់ វាត្រូវតែបញ្ចប់យ៉ាងអាក្រក់សម្រាប់គាត់ ព្រោះខ្ញុំជឿជាក់ថា ពិភពលោកនឹងរួបរួមគ្នា… ខ្ញុំជឿជាក់ថា ពិភពលោកនឹងនៅខាងនៃភាពស្មោះត្រង់ និងយុត្តិធម៌៕ ប្រភព៖ រ៉យទ័រ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner