ជម្លោះហិង្សានៅភាគខាងត្បូងតួកគី បានរារាំងដល់ដំណើរការជួយសង្គ្រោះប្រជាជនរងគ្រោះនៅក្នុងតំបន់នោះ ខណៈដែលមានមនុស្ស ៤៨នាក់ត្រូវបានចាប់ខ្លួន ពីបទលួចរបស់មានតម្លៃពីហាង និងកន្លែងផ្សេងៗទៀត ដែលបង្កឱ្យមានភាពចលាចលកាន់តែខ្លាំងឡើងៗ
អត្ថបទដោយ៖
AMS OneMinute
ប្រធានក្រុមប្រតិបត្តិការសង្គ្រោះអន្ដរជាតិរបស់អាល្លឺម៉ង់ (ISAR) លោក Steven Bayer ថា សន្តិសុខនៅតួកគីកាន់តែអាក្រក់ទៅៗ ខណៈដែលប្រទេសកំពុងខ្វះខាតស្បៀងអាហារ និងទឹកយ៉ាងធ្ងន់ធ្ងរ។ ប្រតិបត្តិការរបស់ក្រុមជួយសង្គ្រោះនឹងចាប់ផ្តើមឡើងវិញ នៅពេលដែលអាជ្ញាធរតួកគីអាចគ្រប់គ្រងស្ថានការណ៍បានល្អប្រសើរ – The Guardian