ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ជំរុញក្រសួងសាធារណការឱ្យពន្លឿនបញ្ចប់ការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធទៅតាមផែនការ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន បន្តខិតខំដោះស្រាយបញ្ហាប្រឈម និងពន្លឿនការងារមួយ ចំនួនពាក់ព័ន្ធហេដ្ឋារចនាសម្ព័ន្ធបញ្ចប់ការសាងសង់ទៅតាមគ្រោងទុក និងត្រូវផ្តល់អាទិភាពលើគុណភាពផ្លូវ ដើម្បីចូលរួមស្តារ និងជំរុញកំណើន សេដ្ឋកិច្ចជាតិឱ្យកាន់តែមានប្រសិទ្ធភាព។ការជំរុញនេះធ្វើឡើង ក្នុង ឱកាស អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងកម្មវិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើក ទិសដៅ ការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃ ទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៣។

ក្នុងឱកាសនេះឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបង្ហាញមោទកភាពចំពោះ វឌ្ឍនភាព សមិទ្ធផលនានា ក្នុងវិស័យសាធារណការនិងដឹកជញ្ជូន ដែល សម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ។ប៉ុន្តែឯកឧត្តមថា ៖«ទោះបីវឌ្ឍនភាពជារួមមានភាពប្រសើរ ឯកឧត្ត មបានកត់សម្គាល់ឃើញថា គម្រោងសំខាន់ៗមួយចំនួននៅមិនទាន់អាច សម្រេច បានតាមការគ្រោងទុក ហើយទិសដៅមួយចំនួនដែលត្រូវបាន លើក ឡើងក្នុងឆ្នាំកន្លងទៅ ក៏មិនទាន់សម្រេចបានពេញលេញនៅឡើយ»។ ដើម្បីឱ្យការងារសម្រេចទៅតាមផែនការឯកឧត្តម ជំរុញឱ្យក្រសួងសាធារ ណការ និងដឹកជញ្ជូន បន្តខិតខំដោះស្រាយបញ្ហាប្រឈម និងពន្លឿនការងារ មួយចំនួនទៀត ដែលមានសារៈសំខាន់ជាយុទ្ធសាស្រ្តឱ្យបានចប់សព្វ គ្រប់និងទាន់ពេល ដើម្បីចូលរួមចំណែកក្នុងការស្តារ និងជំរុញកំណើន សេដ្ឋកិច្ចជាតិឱ្យកាន់តែមានប្រសិទ្ធភាព។
ដើម្បីតម្រង់ទិស និងផ្តល់ជាធាតុចូលក្នុងការប្រែលក្លាយបញ្ហាប្រឈម នានា ឱ្យទៅជាកាលានុវត្តភាពតាមរយៈការពន្លឿន ការកែទម្រង់ឱ្យស៊ីជម្រៅ ដើម្បី លើកកម្ពស់បរិយាកាសធុរកិច្ច និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានផ្តល់អនុសាសន៍មួយចំនួនជូនដល់ អង្គ សន្និបាត។ក្នុងនោះបន្តជំរុញកិច្ចសហការជិតស្និទ្ធជាមួយឧត្តមក្រុម ប្រឹក្សា សេដ្ឋកិច្ចជាតិ ដើម្បីបញ្ចប់ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូន អន្តរមធ្យោបាយកម្ពុជា ជំរុញការដឹកជញ្ជូនឆ្លងកាត់ព្រំដែន តាមរយៈការរក ដំណោះស្រាយឈ្នះឈ្នះ ជាមួយប្រទេសជិតខាង ដោះស្រាយបញ្ហាកកស្ទះ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅច្រកទ្វាព្រំដែនអន្តរជាតិនិងជំរុញ ការ ពិភាក្សាជាមួយភាគីថៃ និងវៀតណាម ដើម្បីបង្កើនប្រតិបត្តិការច្រកព្រំដែន អន្តរជាតិ។ជំរុញការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលកំពុងដំណើរការសាងសង់ និងគម្រោងជាអាទិភាព និងទិសដៅនៅក្នុងឆ្នាំ ២០២៣ ដើម្បីបញ្ចប់ឱ្យបាន ទាន់ពេលតាមផែនការគ្រោងទុក។ ទន្ទឹមនេះឯកឧត្តម គាំទ្រនិងការស្តារផ្លូវ ជាតិ ផ្លូវខេត្ត និងផ្លូវសំខាន់បន្ថែមទៀត ដើម្បីធ្វើឱ្យការតភ្ជាប់របស់ យើងមាន ភាពប្រទាក់ក្រឡាគ្នា ទាំងក្នុងក្របខ័ណ្ឌផ្ទៃក្នុងប្រទេស និងតំបន់។
ឯកឧត្តមមានប្រសាសន៍ទៀតថា៖«បន្ថែមលើនេះក្រសួងក៏ត្រូវផ្តល់អាទិភាពលើគុណភាព នៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តគ្រប់ប្រភេទក៏ដូច ជាគិត គូរ ដល់ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុមកលើហេដ្ឋារចនា សម្ព័ន្ធ ផងដែរ»។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏ស្នើឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនសិក្សា ឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយលើគម្រោងផ្លូវដែកភាគខាងជើង ភ្នំពេញ ប៉ោយប៉ែត ទាំងប្រភេទជាផ្លូវលឿន និងផ្លូវធម្មតា ដើម្បីលើកជា យោបល់គ្រប់ជ្រុងជ្រោយជូនរាជរដ្ឋាភិបាលពិនិត្យនិងសម្រេច។ បន្ថែមលើ នេះឯកឧត្តមជំរុញក្រសួងសាធារណការ សហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូទឹក កខ្វក់ និងទឹកភ្លៀងនិងបន្តជំរុញពន្លឿនការរៀបចំ និងអនុម័តច្បាប់ផែនការ យុទ្ធសាស្រ្ត និងបទបញ្ញត្តិបច្ចេកទេសនានាពាក់ព័ន្ធវិស័យទឹកកង្វក់រួមទាំង បញ្ចូលកម្រៃទឹកកខ្វក់ជាមួយវិក្កយបត្រទឹកស្អាតដើម្បីគាំទ្រការថែទាំ ការ សាង សង់ និងការពង្រីកវិសាលភាពនៃប្រព័ន្ធលូ និងប្រព័ន្ធចម្រោះទឹក កខ្វក់នៅតាមក្រុង និងទីប្រជុំជននៃខេត្តគោលដៅសំខាន់ៗ និងតាមតំបន់ មាត់ សមុទ្រផងដែរ។
ឯកឧត្តមបញ្ជាក់ថា៖«នៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគម្រោងធំៗជាច្រើននឹងក្លាយជាកាតាលីករក្នុងការជំរុញពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ច ជារួម»។
នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និង លើក ទិសដៅការងារឆ្នាំ ២០២៣ នៅថ្ងៃទី១៥ ខែកុម្ភៈ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសាធារការ និងដឹកជញ្ជូនឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងថា ឆ្នាំ២០២២ គឺជាឆ្នាំដែលយើងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវ គម្រោងជាច្រើន និងបានបើកការដ្ឋានសាងសង់ ដើម្បីពង្រីកស្តារ និង ពង្រឹងគុណភាពផ្លូវផងដែរ។ ប៉ុន្តែឯកឧត្តមក៏ទទួលស្គាល់ដែរថា ទន្ទឹមនឹង សមិទ្ធផលទាំងនេះក៏នៅមានបញ្ហាប្រឈមយឺតយ៉ាវក្នុងការសាង់សងផងដែរ ខណៈលោកបន្តជំរុញដល់មន្រ្តីពាក់ព័ន្ធពន្លឿនបញ្ចប់ការសាងសង់។

ឯកឧត្តមបន្តថា ទន្ទឹមនឹងនេះជួបបញ្ហាខ្លះដូចជាផ្លូវជាតិលេខ ២ និងលេខ ២២ ដែលមានការយឺតយ៉ាវ មានបញ្ហានឹងគុណភាព ដូច្នេះលោក សង្ឃឹម ថាថ្នាក់ ដឹកនាំ ដូចជាមន្រ្តីពាក់ព័ន្ធនឹងខិតខំប្រឹងប្រែងពិនិត្យ ជំរុញឱ្យ ការ សាង សង់ផ្លូវជាតិលេខ ២និង ២២ នេះ ឱ្យបានចប់ជាស្ថាពរដើម្បី សម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំនេះ៕
ដោយ៖ឡាយ សាមាន

ads banner