អាមេរិកទទួលបានសិទ្ធិពង្រីកមូលដ្ឋានយោធា ចំនួន ៤ ទីតាំង បន្ថែមលើមូលដ្ឋានយោធាចំនួន ៥ទីតាំងដែលមានស្រាប់នៅលើទឹកដីហ្វីលីពីន ស្របពេលដែលចិនកំពុងបង្កើនឥទ្ធិពលនៅតំបន់សមុទ្រចិនខាងត្បូង

អត្ថបទដោយ៖
AMS OneMinute

ក្រុមអ្នកវិភាគគិតថា អាមេរិកអាចនឹងដាក់មូលដ្ឋាននៅកោះ Palawan ដែលនៅជាប់នឹងកោះ Spratly ក្នុងតំបន់សមុទ្រចិនខាងត្បូង និងកោះ Luzon ដែលជាទីតាំងស្ថិតនៅកៀកនឹងកោះតៃវ៉ាន់ជាងគេបង្អស់ ដែលនេះអាចជាក្ដីបារម្ភមួយចំពោះចិន។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ថា សម្ព័ន្ធភាពរបស់អាមេរិក និងហ្វីលីពីនធ្វើឱ្យលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសទាំងពីរកាន់តែមានសុវត្ថិភាព និងជួយរក្សាឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ – EurAsian Times

#ams1minute

ads banner