អ្នកស្ម័គ្រចិត្តជាកម្លាំងស្នូលមួយដ៏សំខាន់ជួយឲ្យកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជាទទួលបានជោគជ័យ
ភ្នំពេញ ៖ យុវជនស្ម័គ្រ ដែលធ្វើតេស្តចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានអះអាងថា យុវជនស្ម័គ្រចិត្តជាកម្លាំងស្នូលមួយដ៏សំខាន់ក្នុងការរួមចំណែកធ្វើឲ្យព្រឹត្តិការណ៍កីឡាទាំងពីរនៅកម្ពុជាទទួលបានជោគជ័យ។
ក្រោយរង់ចាំអស់រយៈពេល៦៤ឆ្នាំ កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅព្រះរាជាណាចក្រកម្ពុជា នឹងចូលមកដល់នាខែឧសភាខាងមុខនេះ។ ក្នុងនាមជាម្ចាស់ផ្ទះលើកដំបូង កម្ពុជា ត្រូវការ អ្ន កស្ម័គ្រចិត្តទាំងជាតិ និងអន្តរជាតិប្រមាណ៧ពាន់នាក់ ដើម្បីជួយសម្រួលការងារជូនប្រតិភូ ថ្នាក់ ដឹ កនាំ គ្រូបង្វឹក កីឡាករ កីឡាការិនី និងភ្ញៀវអន្តរជាតិពីប្រទេសអាស៊ាន និងប្រ ទេសផ្សេង ៗទៀត។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចាត់ទុកយុវជនស្ម័គ្រ ចិត្តគឺជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការសម្របសម្រួល និងជាទូតសុច្ឆន្ទៈ ដើម្បីបង្ហាញពីសក្តានុពលកម្ពុជាទៅភ្ញៀវបរទេស។ទាំងនេះជាការរួមចំណែកដ៏សំខាន់ដល់ព្រឹត្តិការណ៍ទាំងពីរឲ្យទទួលបានជោគជ័យ។
ក្នុងនាមជាកូនខ្មែរ យុវជន ដេត វ៉ាន់ដូ និងយុវនារី រ៉េត រីណា ដែលមកធ្វើតេស្តចូ លរួមជា យុ វជនស្ម័គ្រចិត្តបានបង្ហាញចំណាប់អារម្មណ៍ថា កក្តាជំរុញឲ្យពួកគាត់ស័្មគ្រចិត្តចូលរួមក្នុ ងព្រឹត្តិការ ណ៍កីឡាធំទាំងពីរនៅកម្ពុជាគឺ ទី១ដោយសារពួកគេស្រលាញ់ការងារស្ម័គ្រចិត្ត និង ចង់រួមចំណែក ជួយកិច្ចការសង្គម។ ទី២ កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម រៀបចំដំបូងនៅកម្ពុជា ដូច្នេះការរួមចំ ណែករបស់ពួគេ គឺជាសរសៃឈាមមួយជួយជ្រោមជ្រែងធ្វើឲ្យព្រឹត្តិការណ៍ទាំងពីរ ដំណើរកា រដោ យជោគជ័យ និងទី៣ ពួកគេចង់លះបង់ពេលវេលា ចូលរួមជួយដល់សង្គមជា តិក្នុង នាមជា កូន ខ្មែរ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថាកម្ពុជាបានខកខានចាប់យកឱកាសធ្វើជាម្ចាស់ផ្ទះកីឡាដ៏ធំប្រចាំតំបន់អាស៊ាន ជាច្រើនលើកមកហើយ ដូច្នេះការទទួលរៀបចំនៅឆ្នាំ២០២៣នេះ កម្ពុជាប្តេជ្ញាចិត្ត រៀបចំឲ្យ បាន ល្អ និងរលូនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាមានមហិច្ឆតា ទទួ លស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិប្រកបដោយភាពកក់ក្តៅ បដិសណ្ឋាកិច្ចល្អ និងសេវាល្អ ដល់ គ្រ ប់ប្រតិភូកីឡា ដើម្បីទទួលបានបទពិសោធន៍ល្អៗពីស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា។
សូមបញ្ជាក់ថា កីឡាស៊ីហ្គេម លើកទី៣២ មាន៣៧ប្រភេទកីឡា ដែលនឹងបើកជាផ្លូវការនៅថ្ងៃទី៥ ខែ ឧសភា និងបញ្ចប់ថ្ងៃទី១៧ ខែឧសភា។ រីឯកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ មា ន១៣ប្រភេទ កីឡា ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី៩ ខែមិថុនា៕ជាវ ចន្ធូ


