សម្តេចតេជោ ហ៊ុន សែន ថា យើងមិនអាចអត់ឱនឱ្យបានឡើយចំពោះការផ្សព្វផ្សាយ ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្តល់ជំនួយដល់តួកគី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា យើងមិនអាចអត់ឱនឱ្យបានឡើយចំពោះការផ្សព្វផ្សាយ ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្តល់ជំនួយដល់តួកគី ដែលវាគឺជាការប្រមាថដ៏ធ្ងន់ធ្ងរមកលើរាជរដ្ឋាភិបាល ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាលយធនធានមនុស្សសរុបប្រមាណ សរុបចំនួន ១,៩៤៦នាក់ ក្នុងនោះ នារី ១,០៣៣នាក់ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានហៅការផ្សព្វផ្សាយ ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្តល់ជំនួយដល់តួកគី គឺជាការប្រមាថដ៏ធ្ងន់ធ្ងរមកលើរាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការប្រើប្រាស់ថវិកាជាតិ ដែលបញ្ហានេះ យើងមិនអាចអន់ឱនឱ្យបានឡើយ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា អារឿងវិទ្យុVODនេះ វាគ្មានថ្ងៃរស់ឡើងវិញ។ មានអ្នកខ្លះមកឌឺថា មិនទទួលយកក្របខណ្ឌរដ្ឋ សុខចិត្តធ្វើស្រែ ឡើងត្នោត។ សូមធ្វើតាមចិត្ត ខណៈថ្ងៃឱសានវាទ ទទួលបុគ្គលិក VOD ចូលបម្រើការងាររដ្ឋ នឹងផុតកំណត់នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ ។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសតាមបណ្ដាញសង្គមហ្វេសប៊ុកកាលពីយប់ថ្ងៃទី១៧ កុម្ភៈ ដោយទុកពេលឱ្យបុគ្គលិក VOD ដែលចង់ចូលធ្វើការក្នុងក្របខណ្ឌរដ្ឋអាចដាក់ពាក្យត្រឹមថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ។

សូមរំលឹកដែរថា នៅថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២៣ ក្រសួងព័ត៌មាន បានចេញសេចក្តីប្រកាសសម្រចលុបអាជ្ញាបណ្ណការផ្សាយរបស់សារព័ត៌មាន VOD បន្ទាប់ពីសារព័ត៌មាននេះ ផ្សាយបំភ្លៃថា ឯកឧត្តម ហ៊ុន ម៉ាណែត ជាអ្នកចុះហត្ថលេខាជំនួស សម្តេចតេជោ ហ៊ុន សែន ក្នុងការផ្តល់ជំនួយទៅប្រទេសតួកគី ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner