តម្លៃ ប្រេងឥន្ធនៈ នៅ កម្ពុជា ចាប់ពីថ្ងៃទី២១-២៨ ខែកុម្ភៈ ឆ្នាំ២០២៣ សាំង ធម្មតា ចុះថ្លៃ៥០រៀលលក់ ៤,៣៥០រៀល ដោយម៉ាស៊ូតចុះថ្លៃ ៥០រៀល លក់៤,៣០០រៀលក្នុង១លីត្រ
ភ្នំពេញ ៖ តាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ សាំង (ចុះ ៥០រៀល) ខណៈ ប្រេងម៉ាស៊ូតចុះថ្លៃ (៥០រៀល) ដូច្នេះ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៣៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,៣០០រៀលក្នុង១លីត្រ។ នេះបេីយោងតាម សេចក្តីជូនដំណឹងរបស់ក្រសួង ពាណិជ្ជកម្ម បានប្រកាសនៅ ព្រឹក ថ្ងៃ អង្គារ ទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ ។
នៅក្នុង សេចក្តីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់បន្ថែមថា ផ្អែក តាម តម្លៃ មធ្យម ប្រេងឥន្ធនៈ លើ ទីផ្សារ អន្តរជាតិ ថ្លៃ លក់រាយ ប្រេងឥន្ធនៈ ចាប់ពី ថ្ងៃទី ២១ ដល់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ នឹងត្រូវ លក់ ៤.៦១៥រៀល ក្នុង ១ លីត្រ សម្រាប់ ប្រេងសាំង ធម្មតា EA92 និង ៤.៥៦៥រៀល ក្នុង ១ លីត្រ សម្រាប់ ប្រេងម៉ាស៊ូត DO50ppm។
សូមជម្រាបថា ពាក់ព័ន្ធ នឹង បញ្ហាប្រេងឡេីងថ្លៃខាងលើនេះ ដើម្បី ជួយ សម្រួល់ ដល់ ជីវភាព របស់ ប្រជាជន និង ដោយមាន ការរួមចំណែក ពី ក្រុមហ៊ុន ចែកចាយ ប្រេងឥន្ធនៈ នៅ កម្ពុជា ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា សម្តេច តេ ជោ ហ៊ុន សែន នៅតែ បន្ត និង សម្រេច បញ្ចុះតម្លៃ លក់រាយ ប្រេងឥន្ធនៈ នៅ កម្ពុជា ចំនួន ៤ សេន ដុល្លារ ដដែល នៅក្នុង ១ លីត្រផងដែរ។
ដូច្នេះ ថ្លៃ លក់រាយ នៅ កម្ពុជា ក្នុង រយៈពេល ដូចគ្នា ខាងលើ សម្រាប់ ប្រេងសាំង ធម្មតា ដែល នឹងត្រូវ ដាក់លក់ រាយ នៅ កម្ពុជា ក្នុងតម្លៃ ៤.៣៥០រៀលដដែល ក្នុង ១ លីត្រ និង ប្រេងម៉ាស៊ូត ៤.៣០០រៀល ក្នុង ១ លីត្រ សម្រាប់ ប្រេងម៉ាស៊ូត DO50ppm៕

ដោយ ៖ ប៊ុនធី និងភារ៉ា