បង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ៥៧នាក់ កាលពីថ្ងៃទី២១ ខែកុម្ភៈ ម្សិលមិញ
អត្ថបទដោយ៖
ងីម ឆៃហួត
ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៥៧នាក់ ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន នៅទូទំងប្រទេសកម្ពុជា ចំនួន ២៦ករណី កាលពីថ្ងៃ ទី២២ ខែកុម្ភៈ ម្សិលមិញ ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ។
សូមបញ្ជាក់ថា ជនសង្ស័យ ទាំង ចំនួន ៥៧ នាក់ រួម មាន ៖ ជួញដូរ ១៤ ករណី ឃាត់ ៣១ នាក់ ( ស្រី ២ នាក់ ) , ដឹក ជញ្ជូន រក្សា ទុក ៥ ករណី ឃាត់ ៦ នាក់ , ប្រើប្រាស់ ៧ ករណី ឃាត់ ២០ នាក់ ( ស្រី ១ នាក់ ) , រួមទាំងសំភារ:មួយចំនួន ត្រូវបានប្រមូលទុកជាវត្ថុតាំង។
សកម្មភាពខាងលើ បានធ្វើនៅដប់មួយរាជធានី-ខេត្ត រួមមាន: រាជធានីភ្នំពេញ, បាត់ដំបង, កំពង់ស្ពឺ, កណ្តាល, ត្បូងឃ្មុំ, សៀមរាប, ស្វាយ រៀង , តាកែវ, ក្នុងនោះ មាន ១២អង្គភាព បាន ចូលរួម បង្ក្រាប នគរបាលទាំង ១២អង្គភាព ៕
ដោយ៖ ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។