ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ា អញ្ជើញចុះពិនិត្យការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចជូនកងទ័ពនិងនគរបាលជាតិឈរជើងតាមបណ្តោយព្រំដែនកម្ពុជាវៀតណាម ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ ក្នុងឱកាសអញ្ជើញចុះពិនិត្យមើលការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច ជូនកងទ័ព និងនគរបាលជាតិ ឈរជើងតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ស្របតាមសេចក្ដីសំរេចរបស់រាជរដ្ឋាភិបាលកម្ពុជា នារសៀលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងប្រធានគណៈកម្មាធិការសម្បទានសង្គមកិច្ចថ្នាក់ជាតិ បានឱ្យដឹងថា ទីតាំងដែលមកជួបជុំគ្នានាពេលនេះគឺនៅចន្លោះបង្គោលលេខ116 និង 117 ដោយនៅក្នុងគោលដៅទី1នេះ បែងចែកបាន 97ឡូតិ៍ ក្នុង1ឡូតិ៍ទំហំ30m x 40m ស្ថិតក្នុងភូមិត្រពាំងផ្លុងទី1 ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ, ទី2: រៀបចំនៅចន្លោះបង្គោលលេខ105/6 និងបង្គោលលេខ103/2 ចំនួន 216ឡូតិ៍ ក្នុង1ឡូតិ៍ទំហំ30m x 40m ស្ថិតក្នុងភូមិព្រៃ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ, ទី3 នៅចន្លោះបង្គោលលេខ104/4 និងបង្គោលលេខ103/2 រៀបចំបាន 56ឡូតិ៍ ក្នុង 1ឡូតិ៍ទំហំ30m x 40m និងគោលដៅទី4 នៅចន្លោះបង្គោលលេខ98/1 និងបង្គោលលេខ95/1 ចំនួន250ឡូតិ៍ ក្នុង1ឡូតិ៍ទំហំ30m x 40m ស្ថិតក្នុងភូមិចន្ទមូល ឃុំចន្ទមូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

យោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានឱ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចប្រគល់ដីដែលកម្ពុជាទទួលបានបន្ទាប់ពីការបោះបង្គោលនិងខណ្ឌសីមាព្រំដែនស្ថិតក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំនិងខេត្តស្វាយរៀងទំហំសរុប 1265 ហិចតា 9អា ក្នុងនោះផ្ទៃដីទំហំ 611 ហិចតា82 អា ស្ថិតនៅខេត្តត្បូងឃ្មុំនិងផ្ទៃដីទំហំ 653 ហិចតា 27 អា ស្ថិតនៅខេត្តស្វាយរៀងដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ជូនគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិសម្រាប់អនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចជូនកងទ័ពនិងនគរបាលជាតិឈរជើងតាមព្រំដែនកម្ពុជាវៀតណាម អតីតកងកម្លាំងប្រដាប់អាវុធនិងគ្រួសារ និងប្រជាពលរដ្ឋក្រីក្រស៊ីវិលទូទៅ៕

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner