លោកជំទាវម៉ែន សំអន៖ រាជរដ្ឋាភិបាលបាននឹងកំពុង ខិតខំអភិវឌ្ឍវិស័យអប់រំដើម្បីទទួលបានការសិក្សាគ្រប់ៗរូប និងពេញមួយជីវិត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ឧបនាយករដ្ឋមន្រ្តី និងជាប្រធានសមាគមសមាជិកសភាកម្ពុជា ដើម្បី ប្រជារាស្ត្រ និងការអភិវឌ្ឍ (CAPPD) លោកជំទាវសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា រាជរដ្ឋាភិបាលបាននិងកំពុងខិតខំអភិវឌ្ឍវិស័យអប់រំ ក្នុងគោលបំណងឱ្យអ្នកសិក្សាគ្រប់រូបបានទទួលការអប់រំប្រកបដោយ គុណភាព សមធម៌ និងបរិយាប័ន្ន និងបង្កើតកាលានុវត្តភាពសិក្សាពេញ មួយជីវិត។

លោកជំទាវបានលើកឡើងដូចនេះនាថ្ងៃទី២៧ ខែកុម្ភៈ ក្នុងពិធីបើកសិក្ខា សាលា ស្តីពី «ការផ្តល់ភាពអង់អាចដល់យុវជន ៖ ការអប់រំ ការងារ និងសុខភាព» នាមជ្ឈមណ្ឌលម៉ានី អគារដឹខេមភឹស(The Kampus) រាជធានីភ្នំពេញ ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ក្រសួង ស្ថាប័ន និងអង្គការដៃគូជាច្រើន ដោយផ្ទាល់ និងតាមរយៈ អនឡាញផងដែរ។
លោកជំទាវ ម៉ែន សំអន មានប្រសាសន៍ថា ៖ «ការកំណត់ ប្រធានបទនេះ គឺជាប្រធានបទសំខាន់សម្រាប់ក្មេងជំទង់ និងយុវជនចាំបាច់ត្រូវយល់ដឹង បន្ថែមទៀត ពីព្រោះថាបញ្ហាទាំងនេះ មានឥទ្ធិពលពេញ មួយជីវិតរបស់ ពួកគាត់»។
ប្រធានសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ (CAPPD) រូបនេះ បានបញ្ជាក់ផងដែរពីសារប្រយោជន៍នៃការអប់រំ និង ការងារដែលផ្តល់ជាពុទ្ធិ និងបណ្តុះជាគំនិត សម្រាប់ការអភិវឌ្ឍ សមត្ថភាព របស់ខ្លួន និងការត្រៀមខ្លួនសម្រាប់ការចាប់យក និងផ្គូរផ្គង អាជីពការងារ សមស្រប។

លោកជំទាវសង្គហបណ្ឌិតបានថ្លែងថា ៖ «ស្របពេលនេះដែរ ការយល់ដឹង ទូលំទូលាយ ពីសុខភាព ជាពិសេសសុខភាពផ្លូវភេទ សុខភាពបន្តពូជ និង សិទ្ធិជាកាតាលីករ មួយដ៏សំខាន់ដើម្បីជួយដល់យុវជន ក្នុងការបង្កា រ ហានិភ័យ សុខភាពផ្លូវភេទដែលអាចកើតមាន ហើយអាចផ្តល់ផលប៉ះពាល់ ទៅដល់ ការសិក្សា និងអនាគតរបស់ខ្លួន»។

បរិបទនៃសង្គមបច្ចុប្បន្ន ជាពិសេសបន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ១៩ ការកើនឡើង និងរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ក៏ដូចជាឌីជីថ លូបនីយកម្ម និងបរិវត្តកម្មឌីជីថល តម្រូវឱ្យគ្រប់គ្នា យកចិត្តទុកដាក់ បន្ថែមក្នុងការសម្រប និងវិវឌ្ឍខ្លួនឱ្យសមស្រប ទៅតាមការវិវឌ្ឍនៃវិស័យ ទាំងអស់នេះផងដែរ។

លោកជំទាវ ម៉ែន សំអន បានលើកឡើងថា ៖ «រាជរដ្ឋាភិបាលបាននិងកំពុង ខិតខំអភិវឌ្ឍវិស័យអប់រំ ក្នុងគោលបំណងឱ្យអ្នកសិក្សាគ្រប់រូប បានទទួល ការអប់រំប្រកបដោយ គុណភាព សមធម៌ និងបរិយាប័ន្ន និងបង្កើត កាលានុវត្តភាពសិក្សា ពេញមួយជីវិត។ ចំពោះវិស័យការងារ រាជរដ្ឋាភិបាល ប្រឹងប្រែងបង្កើនមុខរបរ ធានា លក្ខខណ្ឌ ការងារសមរម្យ អភិវឌ្ឍរបប សន្តិសុខសង្គម និងពង្រឹងការផ្តល់សេវាគាំទ្រ»។

យោងតាមគណៈកម្មការទី៧នៃរដ្ឋសភា បានឱ្យដឹងដែរថា សិក្ខាសាលា រយៈពេលមួយថ្ងៃពេញនេះ នឹងផ្តោតការពិភាក្សាលើប្រធានបទសំខាន់ៗ ចំនួនបី ដែលក្នុងនោះរួមមាន៖ ដំណោះស្រាយបញ្ហាសិទ្ធិ និងសុខភាពបន្ត ពូជរបស់យុវជនដើម្បីសម្រេចបានសង្គមមួយដែលមានសុខភាពល្អ។

គណៈកម្មការទី៧នៃរដ្ឋសភា បានបន្ថែមថា ៖ «ប្រធានបទទី២ គឺអនាគត ដែលត្រៀមជាស្រេចសម្រាប់ទាំងអស់គ្នា៖ ការយល់ដឹងអំពីបរិវត្តកម្ម ឌីជីថលប្រកបដោយបរិយាប័ន្ន សមធម៌ និងគុណភាពក្នុងការអប់រំសម្រាប់ ទាំងអស់គ្នា និងទី៣ គឺអនាគតដែលត្រៀមជាស្រេចសម្រាប់ទាំងអស់គ្នា៖ ការលើកកម្ពស់បរិយាប័ន្នឌីជីថលសម្រាប់សមត្ថភាពការងារយុវជន»។

សូមជម្រាបផងដែរថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយ សមាគម សភាកម្ពុជាដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ (CAPPD) និងដោយ មានការ ចូលរួមពីសំណាក់សមាជិករដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា, គណៈប្រតិភូ និងសមាជិកនៃវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក (AFPPD) តំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធ វាគ្មិនជំនាញ និងសិក្ខាកាមសរុបចំនួន ១៥០ រូប។

ទាក់ទងនឹងការអប់រំនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ធ្លាប់បានលើកឡើងថា ជានិច្ចកាលរាជរដ្ឋាភិបាលតែងតែផ្តល់អាទិភាពទី១ លើការអភិវឌ្ឍធនធានមនុស្ស ដើម្បីលើកស្ទួយ និងអភិវឌ្ឍវិស័យអប់រំ កម្ពុជា៕
ដោយ៖នាង សុគន្ធា

ads banner