ឃាត់ខ្លួនអ្នកពាក់ព័ន្ធ ៣៩នាក់ ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២៨ ខែកុម្ភៈ ម្សិលមិញ
អត្ថបទដោយ៖
ងីម ឆៃហួត
ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៣៩នាក់ ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន នៅទូទំងប្រទេសកម្ពុជា ចំនួន ១៣ករណី កាលពីថ្ងៃ ទី២៨ ខែកុម្ភៈ ម្សិលមិញ ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ។

ក្នុងចំណោមជនសង្ស័យទាំង ៣៩នាក់ រួមមាន៖ ជួញដូរ ៨ករណី ឃាត់ ១៨នាក់(ស្រី ២នាក់), ដឹកជញ្ជូនរក្សាទុក ១ករណី ឃាត់ ៣នាក់, ប្រើប្រាស់ ៤ករណីឃាត់ ១៨នាក់, សម្រាប់វត្ថុតាង ដែលចាប់យកបានសរុប ក្នុងថ្ងៃទី២៨ ខែកុម្ភៈ ត្រូវបានប្រមូលទុកជាវត្ថុតាំង។

សកម្មភាពខាងលើ បានធ្វើនៅប្រាំបីខេត្ត រួមមាន: បាត់ដំបង, កំពង់ចាម, ត្បូងឃ្មុំ, កំពង់ស្ពឺ, ព្រៃវែង, កំពត, ព្រះសីហនុ, បន្ទាយមានជ័យ, ក្នុងនោះ មាន ១១អង្គភាព បាន ចូលរួម បង្ក្រាប នគរបាលទាំង ៧អង្គភាព និងកងរាជអាវុធហត្ថ ៤អង្គភាព ៕


ដោយ៖ ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។