រដ្ឋមន្រ្តីជំរុញការលើកកម្ពស់តួនាទីស្ត្រីក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល

ភ្នំពេញការលើកកម្ពស់តួនាទីរបស់ស្រ្តីនៅក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ត្រូវបានចាត់ទុកជាកាលានុវត្តភាព និងកាតាលីករថ្មីមួយ សម្រាប់ពន្លឿនការសម្រេចបាននូវសមភាពយេនឌ័រ និងការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម ប្រកបដោយបរិយាប័ន្ន។ ជាក់ស្តែងការចូលរួមចំណែ ករបស់ស្ត្រីក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ គឺនៅមាន សក្តានុពលច្រើន។នេះជាការថ្លែងរបស់បណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីសំណេះ សំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាស្រ្តីរបស់ក្រសួង ដើម្បីអបអរ សាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ“ ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល” “Women Together for Peace and Development in Digital Age” ។ពិធីបាន រៀបចំឡើងនៅ ទីស្តីការ ក្រសួងការងារ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣។

ក្នុងឱកាសនេះឯកឧត្តមបណ្ឌិត អ៉ិត សំហេង ក៏ បានថ្លែងកោតសរ សើរ និង វាយតម្លៃខ្ពស់ចំពោះក្រុមការងារយេនឌ័ររបស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner