រដ្ឋមន្ត្រីទេសចរណ៍៖ កម្ពុជា-ថៃ ឯកភាពគ្នារៀបចំជំរុញភ្ញៀវ ទេសចរទៅវិញទៅមក

អត្ថបទដោយ៖
CPA

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឯកឧត្តម ថោង ខុន អះអាងថា កម្ពុជា-ថៃ បានឯកភាពគ្នារៀបចំជំរុញភ្ញៀវទេសចរទៅវិញទៅមក និងការជំរុញភ្ញៀវទេសចរពីប្រទេសទី៣ ឱ្យបានទៅទស្សនានៅ ក្នុងប្រទេសទាំងពីរ ដែលធ្វើឡើងក្រោមយុទ្ធនាការ «ព្រះរាជាណា ចក្រពីរគោលដៅទេសចរណ៍តែមួយ» ហើយភាគីទាំងពីរ ក៏បាន សម្រេច និងពិនិត្យឡើងវិញនូវការជំរុញឱ្យមានភ្ញៀវទេសចរ អាចបើកបរដោយខ្លួនឯងផងដែរ។

ការឯកភាពគ្នានេះបានធ្វើឡើងកាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣នេះ ក្នុងឱកាសជំនួបពិភាក្សាងាររវាង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណកម្មាធិការរៀបចំកីឡាស៊ីហ្គេមនៅកម្ពុជា និងលោក Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃប្រចាំ កម្ពុជា ។
ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់បន្ថែមថាលោកនឹងស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីសិក្សាធ្វើយ៉ាងណាជំរុញឱ្យមានទេសចរណ៍ អាចបើក បររថយន្តពីប្រទេសថៃចូលមកកម្ពុជា និងពីកម្ពុជាទៅថៃ អាចបើក បន្ត ទៅទស្សនាតាមតំបន់ទេសចរណ៍នានា តាមរយៈយន្តការប្រើ បណ្ណព្រំដែន ព្រោះកន្លងមកថៃក៏បានអនុវត្តដូចគ្នារួចហើយដែរ ជាមួយនឹងប្រទេសឡាវ និងមីយ៉ាន់ម៉ា។

នៅក្នុងជំនួបនេះ លោក Cherdkiat ATTHAKOR ឯកអគ្គរាជ ទូតថៃប្រចាំកម្ពុជា បានឯកភាពលើសំណើរបស់កម្ពុជា ក្នុងការងារ ជួយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈលើវិស័យទេសចរណ៍ផងដែរ។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ថ្លែងថា លោក តែងតែ និយាយជារឿយៗ រួចហើយ គឺ មានតែ ប្រទេស ជិតខាងទេ ដែលមានកិច្ចសហការលើការជំរុញវិស័យ ទេសចរណ៍គ្នាទៅវិញមកទេ នៅក្នុងកាលៈទេសៈពេលដ៏លំបាកនេះ ដើម្បីផ្តល់ផលប្រយោជន៍ឱ្យគា្នទៅវិញទៅមក ។ ប៉ុន្តែ ជាទូទៅ ប្រទេសថៃ ទទួលបានផលប្រយោជន៍ច្រើនជាងកម្ពុជា ព្រោះប្រទេស នេះ ជាទិសដៅដ៏សំខាន់របស់ភ្ញៀវទេសចរ។

លោកបន្តថា ដោយឡែកចំពោះការជំរុញឱ្យមានការបើកបរឆ្លង កាត់ប្រទេសវិញ គឺជាក់ស្តែងមានតែប្រទេសថៃទេដែលបានបើកបរ ចូល មកកម្ពុជាច្រើនជាងជាពិសេស នៅខេត្តតាមព្រំដែន ខណៈកម្ពុជា វិញ ហាក់មិនទាន់ត្រូវបានខាងភាគីថៃ បើកទូលាយនៅឡើយទេ ដែលកិច្ចការនេះ ភាគីទាំងពីរត្រូវតែពិនិត្យលើឡើងវិញត្រង់ចំណុចនេះ ខណៈច្រកព្រំដែនខ្លះក៏ងាយស្រួល និងច្រកព្រំដែនខ្លះទៀត ក៏មានការ លំបាកក្នុងការបើកបរឆ្លងកាត់ដែរ ។
លោកថ្លែងថា៖ « សរុបមកវិញ ខ្ញុំសូមស្វាគមន៍ចំពោះផែនការនៃកា រជំរុញ ទេស ចរណ៍នៃប្រទេសទាំងពីរនៅពេលនេះ ក្នុងដើម្បីផ្តល់ផល ប្រយោជន៍ឱ្យគ្នាទៅវិញមក លើវិស័យទេសចរណ៍នេះ »៕
ដោយ៖យុទ្ធ វីរៈ

ads banner