ឯកឧត្តម ប៉េង ពោធិ៍នា គាំទ្រ ចំពោះលទ្ធផល នៃវគ្គ”អប់រំ និងស្វែងយល់ពីគណបក្សប្រជាជនកម្ពុជា”
ភ្នំពេញ៖ វគ្គ”អប់រំ និងស្វែងយល់ពីគណបក្សប្រជាជនកម្ពុជា” ជូនដល់សមាជិកក្រុមជំនួយការ នៃផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម ត្រូវបាន ឯកឧត្តម ប៉េង ពោធិ៍នា គាំទ្រ មិនថាសិក្ខាកាមយល់បានតិច រឺច្រើនទេ សំខាន់ប្រើប្រាស់ទៅបំរើផលប្រយោជន៍ដល់សង្គម ផ្សព្វផ្សាយអ្វីដែលល្អ ធ្វើអោយសង្គមរីកចំរើនទៅបានហើយ។ នេះបើតាម ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកអចិន្ត្រៃយ៍យុវជន និងជាប្រធានផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម នៃយុវជនគណបក្សថ្នាក់កណ្តាល នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ។
វគ្គ”អប់រំ និងស្វែងយល់ពីគណបក្សប្រជាជនកម្ពុជា” ចែកជា ៤វគ្គ ដោយសហការផ្ទាល់ជាមួយផ្នែកបណ្តុះបណ្តាល នៃយុវជនគណបក្សថ្នាក់កណ្តាល ដើម្បីកសាងសមត្ថភាព និងការយល់ដឹងបន្ថែមដល់សមាជិកក្រុមជំនួយការ នៃផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម។ ឯកឧត្តមបានផ្តាំផ្ញើសិក្ខាកាម ដែលជាជំនួយការយុវជនទាំងអស់ នៃផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម ប្រឹងប្រែងសិក្សារៀនសូត្រ ដោយត្រូវស្តាប់គ្រូទ្ទេសបង្ហាត់បង្រៀន ដើម្បីយកចំណេះជំនាញទាំងនេះទៅប្រើប្រាស់ ក្នុងមុខងារតួនាទីរបស់ខ្លួន។ នេះជាលើកទី៣ហើយ ដែលក្រុមបណ្តុះបណ្តាល នៃផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម បានបើកវគ្គបណ្តុះបណ្តាល ដល់សមាជិកក្រុមជំនួយការ នៃផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម ដោយវគ្គបណ្តុះបណ្តាលនីមួយៗពេលចប់ តម្រូវឱ្យសិក្ខាកាមធ្វើតេស្តដើម្បីវាស់ស្ទង់ ចំណេះដឹង និងវាយតម្លៃលទ្ធផលសិក្សា ព្រមទាំងធ្វើការស្ទង់មតិតាមប្រព័ន្ធ Google Form អំពីដំណើររៀបចំវគ្គបណ្តុះបណ្តាល។
ពិធីបើកវគ្គ ”អប់រំ និងស្វែងយល់ពីគណបក្សប្រជាជនកម្ពុជា” ដល់សមាជិកក្រុមជំនួយការ នៃផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គមចំនួន ១១១នាក់ ក្នុងនោះសិក្ខាកាមជានារីចំនួន ១២នាក់ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា(វិមាន ៧មករា)៕
![](https://asset.ams.com.kh/central/media/2023/03/330397649_755347962690607_6952728010812184345_n-1024x682.jpg)
![](https://asset.ams.com.kh/central/media/2023/03/330379909_150932937835862_8890094423120765416_n-1024x576.jpg)
![](https://asset.ams.com.kh/central/media/2023/03/328975665_103929445981154_885561867822464064_n-1024x682.jpg)
![](https://asset.ams.com.kh/central/media/2023/03/332167279_1235334243757644_3906637918728336075_n-1024x682.jpg)
![](https://asset.ams.com.kh/central/media/2023/03/334660387_224697090011007_4437674048769707448_n-1024x682.jpg)
![](https://asset.ams.com.kh/central/media/2023/03/334744980_160898896806767_5231044383535068208_n-1024x682.jpg)
![](https://asset.ams.com.kh/central/media/2023/03/334762018_203730672335515_313890127173492965_n-1024x768.jpg)
![](https://asset.ams.com.kh/central/media/2023/03/329152118_3097863403844199_7457952643774681210_n-1024x682.jpg)
![](https://asset.ams.com.kh/central/media/2023/03/334754307_1496299864228758_3067984932751148261_n-1024x767.jpg)
![](https://asset.ams.com.kh/central/media/2023/03/334750017_1240218203247945_6599887484132835077_n-1024x682.jpg)