សេចក្ដីជូនដំណឹង អាចមានភ្លៀងតិចតួចដោយអន្លើ និងចុះត្រជាក់បន្ថែមនាពេលយប់និងព្រឹក ចាប់ពី ថ្ងៃទី៨-១៥ ខែមីនា ឆ្នាំ២០២៣តទៅ
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ៖ នៅព្រឹក ថ្ងៃ អង្គារ ទី ០៧ ខែមីនា ឆ្នាំ ២០២៣នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញ សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ( ចាប់ពីថ្ងៃទី៨ – ១៥ ខែមីនា ឆ្នាំ២០២៣ )។
ក្រសួង ធនធាន ទឹក បានគូសបញ្ជាក់ថា ស្ថានភាពធាតុអាកាសនៃព្រះរាជាណាចក្រកម្ពុជាមានការប្រែប្រួលដូចតទៅ ៖
- ពីថ្ងៃទី៨-១២ ខែមីនា ទទួលឥទ្ធិពលខ្សោយពីកម្រិតសម្ពាធទាប
- ពីថ្ងៃទី១៣-១៤ ខែមីនា ទទួលឥទ្ធិពលមធ្យមពីទ្រនុងសម្ពាធខ្ពស់ (ចិន) ។ លក្ខណៈបែបនេះនឹងធ្វើឲ្យ ៖
១-តំបន់ទំនាបកណ្តាល ៖
- សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
- សីតុណ្ណភាពអតិបរមា មានពី ៣៤-៣៦ °C
- អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ ។
២-តំបន់ខ្ពង់រាប ៖
- សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
- សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
- ពីថ្ងៃទី១៣-១៤ ខែមីនា សីតុណ្ហភាពអប្បបរមាអាចចុះត្រជាក់បន្ថែមក្នុងចន្លោះពី២-៣ °C នៅវេលាយប់និងព្រឹក ។
- សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
- សីតុណ្ណភាពអតិបរមា មានពី ៣១-៣៤ °C
- អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕