អាហ្វហ្គានីស្ថានស្តុកស្តម្ភ ខណៈអ្នកយកពន្ធតាលីបង់ប្រមូល

កាប៊ុល៖ រដ្ឋបាលតាលីបង់កំពុងបង្ហាញភាពស្ទាត់ជំនាញ ក្នុងការប្រមូលពន្ធ ហើយហាក់បីដូចជា គ្មានអំពើពុករលួយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

ប្រទេសអាហ្វហ្គានីស្ថានត្រូវបានមើលឃើញថា មានភាពស្តុកស្តម្ភ ខណៈអ្នកយកពន្ធតាលីបង់ ជាអ្នកប្រមូល ដែលការនេះ ចង់បញ្ជាក់ថា រដ្ឋបាលតាលីបង់កំពុងបង្ហាញភាពស្ទាត់ជំនាញ ក្នុងការប្រមូលពន្ធ ហើយហាក់បីដូចជា គ្មានអំពើពុករលួយ ពាក់ព័ន្ធនឹងរដ្ឋបាលពីមុន។

បណ្តាឡានដឹកទំនិញដែលហុយពេញផ្លូវ ឆ្លងកាត់ផ្លូវដែកមួយ នៅលើភ្នំបំបែកប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ដែលពោរពេញដោយទំនិញផ្លែឈើ និងធ្យូងថ្ម ហើយបានបង់ប្រាក់ឱ្យអាជ្ញាធរតាលីបង់ សម្រាប់ឯកសិទ្ធិនៃការឆ្លងកាត់។

នៅកណ្តាលទីក្រុងកាប៊ុល អ្នកយាមល្បាតនៃគណនេយ្យករត្រួតពិនិត្យផ្សារមួយ ម្ចាស់ហាងចេញវិក្កយបត្រ សម្រាប់ការជួញដូរទឹកឃ្មុំ សាប៊ូបន្ទន់សក់ និងចង្ក្រានហ្គាស ក្រោមទង់ជាតិពណ៌ស របស់មេដឹកនាំថ្មី របស់ប្រទេសនេះ។

អាហ្វហ្គានីស្ថានត្រូវបានកកយ៉ាងជ្រៅ នៅក្នុងរដូវរងាទីពីរ នៃចលាចលផ្នែកមនុស្សធម៌ ចាប់តាំងពីពួកតាលីបង់បានដណ្តើមអំណាចក្នុងឆ្នាំ ២០២១ ប៉ុន្តែសាច់ប្រាក់កំពុងដោះដូរ ក្នុងល្បឿនវិលមុខ។

នៅឯ តំបន់ តឺកខាម (Torkham) តាមព្រំដែន អ្នកដឹកទំនិញម្នាក់បានប្រាប់ AFP ថា នៅក្រោមរបបចាស់ គេត្រូវបង់ប្រាក់ ចំនួន២៨០ដុល្លារអាមេរិក នៅច្រកត្រួតពិនិត្យខុសច្បាប់ តាមបណ្តោយផ្លូវ ៦២០គីឡូម៉ែត្រ ទៅកាន់ទីក្រុងធំទី៤ របស់អាហ្វហ្គានីស្ថាន ឈ្មោះថា ម៉ាសា អ៊ី សារីហ្វ (Mazar-i-Sharif) ។

លោក ណាជីប៊ូឡាដ (Najibullah) អ្នកបើកបរអាយុ ៣០ ឆ្នាំបាននិយាយថា “ឥឡូវនេះយើងធ្វើដំណើរទាំងយប់ទាំងថ្ងៃ ហើយគ្មាននរណាម្នាក់សុំឱ្យយើងបង់ប្រាក់ទេ” ។

នៅចុងខែមករា ធនាគារពិភពលោកបានរាយការណ៍ពីការប្រមូលប្រាក់ចំណូល “ខ្លាំង” របស់អាហ្វហ្គានីស្ថាន ពោលគឺចំនួន ១.៥ ពាន់លានដុល្លារ ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២២ ដែលមានលក្ខណៈស្របតាមរយៈពេលពេញមួយឆ្នាំចុងក្រោយ នៃរបប ដែលគាំទ្រដោយសហរដ្ឋអាមេរិកមួយនេះ។

មន្ត្រីអង្គការបរទេសក្នុងប្រទេសអាហ្វហ្គានីស្ថានបានប្រាប់ AFP ថា៖ «វាត្រូវបានគេរាយការណ៍យ៉ាងជាប់លាប់ថា ពួកគេធ្វើបានយ៉ាងល្អលើប្រាក់ចំណូល ហើយវាក៏កំពុងកើតឡើងដែរនៅពេលដែលសកម្មភាពសេដ្ឋកិច្ចត្រូវបានចុះខ្សោយ»។

“វាជាការភ្ញាក់ផ្អើលមួយ។”

ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងប្រទេសដែលអង្គការសហប្រជាជាតិនិយាយថា ពលរដ្ឋពាក់កណ្តាលប្រឈមនឹងការស្រេកឃ្លានធ្ងន់ធ្ងរនោះ តួលេខនេះទាមទារសំណួរជាច្រើន៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner