ប្រជាពលរដ្ឋ ៣០០នាក់ចូលរួមរត់កំសាន្តអបអរសាទរបុណ្យទន្លេខេត្តកំពង់ធំ

អត្ថបទដោយ៖
ជាវ ចន្ធូ

កំពង់ធំ៖ ព្រឹត្តិការណ៍រត់កំសាន្តចម្ងាយ៣គីឡូម៉ែត្រនិង៥គីឡូម៉ែត្រអបអរសាទរពិធីបុណ្យទន្លេលើកទី៧នៅខេត្តកំពង់ធំដែលរៀបចំ ដោយគណៈកម្មាធិការជាតិសហការជាមួយរដ្ឋបាលខេត្ត កំពង់ធំ នាព្រឹកថ្ងៃទី៩ ខែ មិនា ឆ្នាំ២០២៣មានប្រជាប្រពលរដ្ឋ មន្រ្តីរាជការនិងសិស្សានុសិស្សចូលរួមចំនួន ៣០០នាក់ ។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាលេខាធិការ ក្រសួងទេសចរណ៍ អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២នៃពិធីបុណ្យទន្លេនេះ ប្រភេទកីឡារត់ចម្ងាយ៣គីឡូម៉ែត្រ និង៥គីឡូម៉ែត្របានដំណើរការដោយអ្នកចូលរួមរត់ទាំងអស់មានទឹកមុខសប្បាយរីករាយ និងពុំមានអ្វីកើតឡើងជាឧបសគ្គទាំងសុវត្ថិភាពនិងការរៀបចំ ពោលគឺការរត់បានបញ្ចប់ទៅដោយរលូន។

ឯកឧត្តម រដ្ឋលេខាធិការ បានគូបញ្ជាក់ទៀតថា សម្រាប់ព្រឹត្តិការណ៍កីឡាប្រកួតអបអរសារទរពិធីបុណ្យទន្លេលើកទី៧ គិតមកត្រឹមថ្ងៃទី៩ ដែលជាថ្ងៃទី២នេះ ប្រភេទកីឡាជាច្រើនដូចជាប៉េតង់ បាល់ទះឆ្នេរខ្សាច់ បាល់ទាត់ឆ្នេរខ្សាច់ បាល់ទាត់លើតុ បានដំណើរប្រកួតជម្រុះជាបន្តបន្ទាប់ហើយ ខណៈកីឡាគុនខ្មែរនិងដំណើរប្រកួតនៅថ្ងៃទី១០ស្អែកនេះ។

ឯកឧត្តម រដ្ឋលេខាធិការរូបនេះ បានពន្យល់ទៀតថា ពិធីបុណ្យទន្លេលើកទី៧នេះ គឺជាបុរេព្រឹត្តិការណ៍មួយដែលស្តារឡើងវិញនៅសេដ្ឋកិច្ចសង្គមនិងសកម្មភាពសង្គមឡើងវិញផងដែរ។ចឹងនេះជាគោលដៅរបស់ក្រសួងទេសរណ៍ក៏ដូចជាគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការស្តារគ្រប់វិស័យទាំងអស់ឲ្យមានការរីកចំរើន។

អ្នកគ្រូប្រាក់ សាវឿ វិទ្យាល័យ កំពង់ធំ ដឹកនាំសិស្សចូលរួមរត់បានលើកឡើងថា ការបង្កើតព្រឹត្តិការណ៍កីឡារត់នេះ បានធ្វើឲ្យប្រជាពលរដ្ឋនៅខេត្តកំពង់ធំសប្បាយរីករាយ និងទទួលបាននូវភាពស្រស់ស្រាយ ពិសេស គឺទទួលបានសុខភាពល្អទាំងអស់គ្នា។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាប្រកួតនិងសម្តែងអបអរសាទរក្នុងពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំរយៈពេ៣ថ្ងៃនេះ មានប្រភេទកីឡាចំនួន៦មានដូចជា កីឡាប៉េតង់ បាល់ទះឆ្នេរខ្សាច់ បាល់ទាត់ឆ្នេរខ្សាច់ បាល់ទាត់លើក្តា រត់កំសាន្ត៣និង៥គីឡូម៉ែត្រ និងប្រដាល់គុនខ្មែរ ៕

ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner