ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន៖ យានយន្ត ៤៨៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ កាលពីថ្ងៃទី០៩ ខែមីនា ម្សិលមិញ

ភ្នំពេញ ៖ យានយន្តសរុបចំនួន ៤៨៩គ្រឿង ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញ ក្នុងនោះមានម៉ូតូ ៤២៥គ្រឿង និងរថយន្ត ៦៣គ្រឿង។ នេះបើយោងតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ដល់បណ្តាញព័ត៌មាន ឱ្យដឹងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ ។

អ្នកនាំពាក្យ អគ្គស្នងការដ្ឋាននគរបាលជាតិ រូបនេះ បានបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញនេះ នគរបាលចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ២១,៣៩១គ្រឿង ដោយក្នុងនោះ មានម៉ូតូ ១៧,៨៥០គ្រឿង និងរថយន្តគ្រប់ប្រភេទ ៣,៥៤១គ្រឿង។ បទល្មើស ដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ រួមមាន៖ មួក ស្រវឹង ទូរស័ព្ទ អត់ផ្លាកលេខ និងល្មើសសញ្ញាជាដើម។ ដោយឡែក រថយន្តវិញ រួមមាន៖ ខ្សែក្រវាត់ ឆៀក អត់បណ្ណបើកបរ ទូរស័ព្ទ អាជីវកម្ម និងល្មើសសញ្ញាជាដើម។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិ ជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បានកើតឡើងចំនួន ០៨លើក ក្នុងនោះ អ្នកស្លាប់ចំនួន ០៣នាក់ របួសចំនួន ១៣នាក់ (របួសធ្ងន់ចំនួន ១២នាក់)។ គិតត្រឹមរយៈពេល ៦៨ថ្ងៃ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៥៦៨លើក បណ្ដាលឱ្យមនុស្សស្លាប់ ២៨៧នាក់ របួស ៧៣៤នាក់ (របួសធ្ងន់ ៤៨៥នាក់)៕

ដោយ៖ ឆៃហួត.ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner