រុស្ស៊ីប្រើមីស៊ីលបាលីស្ទីកលឿនជាងសម្លេង Kinzhal វាយប្រហារដាក់លើអ៊ុយក្រែន លើកដំបូង (Video Inside)
អត្ថបទដោយ៖
Apsara Net
រុស្ស៊ីបានប្រើប្រាស់មីស៊ីលបាលីស្ទីកលឿនជាងសម្លេងប្រភេទគីនហ្សាល់ ដែលមានល្បឿនលឿនជាងសម្លេង៩ដង ក្នុងប្រតិបត្តិការវាយសងសឹកដាក់លើអ៊ុយក្រែន។ មីស៊ីលលឿនជាងសម្លេង គីន ហ្សាល់ បានបាញ់លាយឡំនឹងមីស៊ីលនានាចំនួន៨១គ្រាប់ ដាក់លើបណ្តាក្រុងអ៊ុយក្រែន កាលពីយប់ថ្ងៃព្រហស្បតិ៍។ សេចក្តីរាយការណ៍ជំហានដំបូង បានឱ្យដឹងថាមានមនុស្ស១១នាក់ បានស្លាប់ និងជាង២០នាក់ទៀតបានរងរបួស។ ការប្រើប្រាស់មីស៊ីលលឿនជាងសម្លេង ដែលគេនិយាយថាទើបប្រើប្រាស់ជាលើកទី១នេះ បានធ្វើឱ្យអ៊ុយក្រែនសម្តែងក្តីបារម្ភដោយសារតែគ្មានប្រព័ន្ធអាវុធទំនើបណាមួយរបស់ប្រទេសលោកខាងលិច ដែលផ្តល់មកជួយអ៊ុយក្រែននោះ នឹងអាចទប់ទល់បានឡើយ។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍