ឯកឧត្តម សាយ សំអាល់ ៖ ការមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត

ព្រះសីហនុ ៖ ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ការមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ។ នេះជាការលើកឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបណ្តាញបក្ស និងបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងវិស័យទេសចរណ៍ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ។

ឯកឧត្តម សាយ សំអាល់ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតក្នុងខ្សែជីវិតរបស់ខ្លួន ដែលបានមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ដែលមានគោលនយោបាយច្បាស់លាស់ប្រាកដប្រជា និងអាចអនុវត្តបាន ។ គណបក្សប្រជាជនកម្ពុជា ជាអង្គការចលនាមហាជនមួយដែលផ្សារភ្ជាប់ខ្លួន នៅជាមួយប្រជាជន និងសង្គមជាតិកម្ពុជានៅគ្រប់កាលៈទេសៈទាំងអស់។ ឯកឧត្តមសង្កត់ធ្ងន់ថា ក្នុងនាមជាសមាជិកសមាជិកាគណបក្ស ត្រូវសាមគ្គីជាធ្លុងមួយ រួបរួមគ្នាថែរក្សាសន្តិភាព អធិបតេយ្យភាព និងបូរណភាពរបស់កម្ពុជា ។

តំណាងសមាជិកថ្មីថា ដោយពិនិត្យមើលឃើញមាគ៌ា គោលនយោបាយ និងសកម្មភាពបម្រើប្រជាពលរដ្ឋពិតប្រាកដ ក៏ដូចជាការរំដោះជាតិមាតុភូមិ ប្រជាជនរួចផុតពីរបបខ្មែរក្រហម ជាពិសេសសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជាទាំងមូលជាលើកទី២ ចាកផុតពីគ្រោះមហន្តរាយដ៏កាចសាហាវនៃជំងឺរាតត្បាតកូវីដ-១៩ ទើបយើងខ្ញុំទាំងអស់គ្នាស្ម័គ្រចិត្តមកចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបានចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេសដើម្បីរួមចំណែកថែរក្សាសន្តិភាព បម្រើប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍«គ្រួសារបក្សតែមួយ វាសនាតែមួយ» ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner