ជំនួបដំបូងរវាងសម្តេច ជាមួយសម្តេចព្រះបីតាជាតិ
អត្ថបទដោយ៖
ហេង វណ្ណា
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នៅរាត្រីថ្ងៃទី១២ ខែមីនា បានបង្ហោះវីដេអូឯកសារ ជំនួបដំបូងរវាងសម្តេច ជាមួយសម្តេចព្រះបីតាជាតិ ដែលគេនិយមហៅថាជំនួបសីហនុ-ហ៊ុន សែន ហ្វែអង់តាដឺណរ័ ប្រទេសបារាំង នាថ្ងៃ២ ឆ្នូ ១៩៨៧។ ជំនួបជាប្រវត្តិសាស្រ្តនេះ សម្រេចបានសេចក្តីប្រកាសរួមមួយ និងបានចុះហត្ថលេខា នាព្រឹកថ្ងៃ៤ ធ្នូ ១៩៨៧ ដែលបង្កើតបាននូវមូលដ្ឋាន សម្រាប់ការចរចានៃភាគីពាក់ពន្ធ័ ទាំងជាតិនិងអន្តរជាតិ និងឈានដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស។
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងថាតាមរយះវីដេអូនេះ នឹងជួយឲ្យបងប្អូនប្រជាជនយើង អាចយល់បានពីដំណើររឿងប្រវត្តិសាស្ត្រកម្ពុជា ដែលអាចជៀសវាងបាន ពីការយល់ខុសតាមការកុហក របស់មនុស្សខ្លះ។
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។