អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នឹងបិទនាវាចរណ៍ជាបណ្តោះអាសន្នចំពោះមធ្យោបាយគ្រប់ប្រភេទតាមផ្លូវទឹកត្រង់ចំណុចស្ពានព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចាប់ម៉ោង ៦:០០នាទីព្រឹកថ្ងៃទី១៥ មីនា – ម៉ោង ១៨៖០០ ល្ងាច ថ្ងៃទី១៦ មីនា ២០២៣
អត្ថបទដោយ៖
AMS OneMinute
សេចក្តីសម្រេចធ្វើតបតាមការស្នើសុំរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលត្រូវតភ្ជាប់ និងអនុវត្តការងារដាក់បំពង់មេនាំទឹកស្អាតនៅបាតទន្លេសាបដើម្បីផ្គត់ផ្គង់ទឹកស្អាត និងបំពេញសេចក្ដីត្រូវការបន្ថែមជូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ឱ្យបានទាន់កម្មវិធីផែនការដែលបានកំណត់ និងបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ។




#ams1minute