កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ មានគោលបំណងលើកកម្ពស់អាហារូបត្ថម្ភ និងការសិក្សារបស់កុមារក្នុងតំបន់មានភាពក្រីក្រ ដោយចូលរួមចំណែកបង្កើនការចុះឈ្មោះចូលរៀន កាត់បន្ថយអត្រាបោះបង់ការសិក្សានៅកម្រិតបឋមសិក្សា ព្រមទាំងចូលរួមលើកកម្ពស់សេដ្ឋកិច្ចសហគមន៍

អត្ថបទដោយ៖
AMS OneMinute

បច្ចុប្បន្នកម្មវិធីនេះអនុវត្តនៅតាមសាលារៀនគោលដៅចំនួន ៤២៧ សាលាក្នុងខេត្តចំនួន ១០ រួមមានខេត្តបាត់ដំបង, បន្ទាយមានជ័យ, កំពង់ចាម, សៀមរាប, កំពង់ធំ, ស្ទឹងត្រែង, ព្រះវិហារ, ឧត្តរមានជ័យ, កំពង់ឆ្នាំង, និងពោធិ៍សាត់ ក្នុងនោះមានសិស្សទទួលផលចំនួន ១១០ ៦៤៥ នាក់។ រដ្ឋត្រៀមថវិកាជាង ៤លានដុល្លារសម្រាប់អនុវត្តកម្មវិធីនេះនៅឆ្នាំ២០២៣។

#ams1minute

ads banner