ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១០រោច ខែផល្គុន ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមកុំធ្វើរឿងស្មុគ្រស្មាញ ឬប្រថុយប្រថានណាមួយ នៅក្នុងថ្ងៃនេះ។ ប្រសិនបើមានតម្រូវការសម្រាប់ធ្វើការសម្រេចចិត្តសំខាន់ៗត្រូវព្យាយាម យល់ដឹងពីការងារ និងប្រុងប្រយ័ត្នជាទីបំផុត។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកអោយ បោះបង់ចោលស្ថានភាពដែលមិនច្បាស់លាស់ ការប្រថុយប្រថាន និងការចំណាយលើស កំរិត ដែលរួមទាំងលុយកាក់ និងកំលាំងផងដែរ។ ប្រសិនបើអ្នកអាចការពារករណីនេះបាន បញ្ហាធំដុំនឹងមិនកើតឡើងនោះទេ។ ក្នុងនោះ ប្រសិនបើអ្នកត្រូវធ្វើការសម្រេចចិត្តសូមរំពឹង ទស្សនវិស័យវែងឆ្ងាយ។ ផ្ទុយពីផលអវិជ្ជមាន លោកអ្នកមានភាពរហ័សរហួន និងវៃឆ្លាត​ណាស់។  

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះ អ្នកគួរជៀសវាងពីស្ថានភាពមិនច្បាស់ លាស់ ឬស្ថានភាពទ្វេរមុខ។ ឳកាសគឺថាសហសេវិក ឬដៃគូរបស់អ្នកនឹងព្យាយាមទាញលោកអ្នកអោយចូលទៅក្នុងជម្លោះ ឬស្ថានភាពតានតឹង។ ក្រៅពីនេះ សូមលោកអ្នកព្យាយាមធ្វើការជាមួយនឹងពត៌មាន​ និងត្រូវមានហេតុផលជានិច្ច បើមិនដូច្នោះទេឧបសគ្គ ហាក់មានច្រើនណាស់។ ក្នុងនោះដែរ ប្រហែលជាអ្នកមិនគួរដេញតាមគម្រោង ឬដេញតាម ការងារដែលមិនសក្តិសមនឹងលទ្ធភាព ឬសមត្ថភាពរបស់អ្នកនោះទេ។ កំណត់ការងារដែល អ្នកគួរធ្វើ ហើយត្រូវមានភាពសន្សឹមៗផងដែរ។ ក្រៅពីនេះ សូមចងចាំថា អ្នកអាចបង្កើត កំហុសដែលមិនអាចជួសជុលបាន។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ស្ថានភាពការងារ និងមុខរបររបស់អ្នកមាន ដំណើរការល្អប្រសើរ។ គ្មានបញ្ហាអ្វិធំដុំនឹងកើតឡើងនោះទេ ហើយប្រសិនបើមានករណី ខ្លះដែលមិនល្អ ក៏អ្នកមានលទ្ធភាពអាចដោះស្រាយបានដោយងាយស្រួលផងដែរ។ ទន្ទឹមនឹង នេះលោកអ្នកក៏អាចនឹងទទួលបានបន្ទុកការងារច្រើនជាងមុន ហេតុនេះត្រូវត្រៀមខ្លួន និងកំលាំងអោយបានច្រើនជាងមុនដើម្បីឆ្លើយតបទៅនឹងករណីនានា។ សម្រាប់ទំនាក់ទំនងនានា គឺអាចធ្វើទៅបានមិនចាំបាច់មានការព្រួយបារម្ភនោះទេ។ ហើយបើអ្នកយកចិត្តទុកដាក់ បន្ថែមនោះនឹងអាចរកច្រកចេញចំពោះបញ្ហាដែលអ្នកជួបប្រទះយ៉ាងងាយ។

ឆ្នាំថោះ      

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកអោយ រៀនពីរបៀបគ្រប់គ្រង និងអនុវត្តការងារទៅតាមស្ថានភាពជាក់ស្តែង។ លោកអ្នកត្រូវប្រុង ខ្លួនជានិច្ចក្នុងការសម្របទៅនឹងស្ថានភាពជាកស្តែង និងការកែលម្អ។ ក្នុងនោះដែរ ប្រហែល ជាអ្នកគួរតែឈប់សុបិន្តច្រើនជាងការបំពេញការងារជាក់ស្តែង ទន្ទឹមនឹងនោះ ការបំពេញ ការងារច្រើនក្នុងពេលតែមួយគឺមិនអាចធ្វើទៅបាននោះទេ ដូច្នេះគួរផ្តោតទៅលើការងារ បច្ចុប្បន្នជាការល្អប្រសើរជាង។ ក្នុងនោះ សូមចងចាំថា លោកអ្នកអាចគ្មានពេលវេលាច្រើន គ្រប់គ្រាន់សម្រាប់រកផ្លូវចេញ ឬធ្វើការដោះស្រាយរឿងរ៉ាវទាំងឡាយបានទាន់ពេលនោះ ទេ ហេតុនេះសូមស្នើសុំជំនួយ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពរបស់លោកអ្នកនឹងទទួលបានភាព រលូនណាស់ ក្នុងនោះលុយកាក់ និងប្រាក់ចំណេញនឹងកើតឡើងច្រើនសម្រាប់លោកអ្នក ដែលបំពេញអាជីវកម្ម និងការវិនិយោគនានា។ អ្នកមិនគួរមានការភ័យខ្លាចចំពោះការលំបាកដែលកើតឡើងនោះទេ ពីព្រោះសូម្បីតែការលំបាកបំផុតក៏អ្នកអាចដោះស្រាយបាន នៅចុងបញ្ចប់នៃថ្ងៃធ្វើការនេះបាន។  លើសពីនេះ ភាគច្រើនលោកអ្នកអាចវាយតម្លៃស្ថាន ភាពបានត្រឹមត្រូវ និងទាញយកការសន្និដ្ឋានសមស្រប។ ផ្ទុយទៅវិញ ប្រហែលជាអ្នកមិន គួរចាកចេញដំណើរវែងឆ្ងាយពេកទេ កំណត់ការធ្វើដំណើរ ឬផ្អាកការធ្វើដំណើរផ្លូវឆ្ងាយ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយ ផលល្អប្រសើរបំផុតសម្រាប់ការដោះស្រាយបញ្ហាចាស់ថ្មី។ លោកអ្នកនឹងអាចដោះស្រាយ រាល់ករណីទាំងឡាយដោយជោគជ័យ ហើយកាន់តែប្រសើរជាងនោះទៅទៀត គឺគ្មានការ ឈឺចាប់ណាមួយក្នុងដំណោះស្រាយនេះនោះទេ។ ទន្ទឹមនឹងនេះដែរ សូមកុំបោះបង់ចោល វិធីសាស្រ្តនៃការងារដែលប្រកបទៅដោយគំនិតច្នៃប្រឌិត ក្នុងនោះសូម្បីតែគំនិតយោបល់ របស់មិត្តរួមការងាររបស់អ្នកទាំងឡាយក៏គួរយកចិត្តទុកដាក់ និងប្រើប្រាស់អោយបានសម ហេតុផលផងដែរ។ ផ្ទុយពីអំណោយផលយ៉ាងប្រសើរក្នុងថ្ងៃនេះ ការជឿទុកចិត្តពេក និងការ ប្រថុយប្រថាននឹងនាំការលំបាក។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកអោយគិតគូរ ពីករណីហិរញ្ញវត្ថុ។ ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកគ្មានលំនឹងនោះទេ ហេតុនេះសូមកុំទាន់ចាយ វាយច្រើន កុំពាក់ព័ន្ធនឹងការខ្ចីបុល ការផ្ទេរផ្ទុយលុយកាក់ ពីព្រោះការខាតបង់មានច្រើន។  ការសន្សំសំចៃនឹងជួយលោកអ្នករក្សាបានលំនឹង និងសម្រាប់តម្រូវជាការច្រើននៅថ្ងៃខាង​មុខនេះ។ ក្នុងនោះ ដែរ សូមកុំមានផ្លាស់ប្តូរការងារ ឬទីកន្លែងាការងារ ពីព្រោះស្ថានភាព នៅជុំវិញខ្លួនអ្នកហាក់មានភាពរង្គោះរង្គើរច្រើន ដែលពិបាកអោយអ្នកសម្រប ឬស្វែងរកលំនឹង ពិតប្រាកដណាមួយខ្លាំងណាស់។ ផ្ទុយទៅវិញ លោកអ្នកនឹងអាចស្នើសុំជំនួយពីមនុស្សនៅ ក្បែសម្រាប់ការលំបាកបាន។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះលោកអ្នកនឹងទទួលបានឳកាសថ្មីៗជាច្រើន ក្នុង នោះការទំនាក់ទំនងនានា សូម្បីតែក្នុងស្ថានភាពដែលលំបាកយ៉ាងណាក៏នឹងមិនធ្វើអោយ អ្នកទ័លច្រកនោះដែរ។ អ្នកអាចធ្វើការបណ្តាក់ទុន បង្កើតការងារថ្មី ឬបើកហាងថ្មីអោយ ទទួលបានភាពជោគជ័យ និងផ្លែផ្កាល្អប្រសើរណាស់។ ក្នុងនោះ មិនចាំបាច់ភ័យខ្លាចចំពោះ បញ្ហាទៀតទេ អ្វីៗហាក់មានស្ថានភាពហ្នឹងហ្ន៎ណាស់សម្រាប់ដំណើរការអាជីពនានារបស់ អ្នក។ ប៉ុន្តែអ្វីៗមិនទាន់ដល់ពេលសម្រាប់អបអរនៅឡើយទេ ដូច្នេះសូមកុំបោះបង់លំនឹង  និងការខិតខំប្រែងរបស់ខ្លួន ការកាត់បន្ថយល្បឿងការងារ មិនគួរស្ថិតនៅក្នុងកាលវិភាគរបស់ អ្នកនោះទេ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមកាត់បន្ថយចំនួនទំនាក់ទំនង ពីព្រោះការក្លែងបន្លំលើផ្នែកនានាពីសហសេវិក អ្នកគ្រប់គ្រង ឬដៃគូពាណិជ្ជកម្មរបស់អ្នកគឺអាចធ្វើ ទៅបាន។ សូមកំណត់សកម្មភាពអាជីវកម្មរបស់អ្នក ហើយត្រូវធ្វើយ៉ាងណាមានប្រភពឯក សារជាក់ស្តែងរាល់ករណីដែលអ្នកត្រូវបំពេញ។ ក្នុងនោះ វានឹងមិនល្អប្រសើរនោះទេ ប្រសិនបើអ្នកចែករំលែកផែនការងារ ឬករណីសំងាត់នៃកិច្ចការរបស់អ្នកជាមួយនឹងអ្នកដទៃ ឬដៃគូរបស់អ្នក។ ការក្លែងបន្លំ អាចនឹងកើតឡើងបាន ដូច្នេះត្រូវមានការប្រុងប្រយ័ត្នអោយ បានច្រើនបំផុត ហើយកាន់តែល្អប្រសើរជាងនេះទៅទៀត គឺសូមកំណត់ការធ្វើទំនាក់ទំនង អោយតូចចង្អៀតបំផុត។  

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកទទួលបានអំណោយផល ល្អប្រសើរបំផុតសម្រាប់ការចូលរួមក្នុងសកម្មភាពជាក្រុម។ ការងារនេះនឹងផ្តល់ជាផល ប្រយោជន៍បន្ថែមទៅលើការងារដែលអ្នកកំពុងតែធ្វើបច្ចុប្បន្ន។ ហើយក្នុងករណីដែលអ្នក នឹងធ្វើការបោះទុន ឬធ្វើកិច្ចសហការលើការងារណាមួយនោះផលចំណេញ និងភាពចម្រើនលូតលាស់ផ្សេងៗសម្រាប់ការងារ។ ក្នុងនោះ ឳកាសជាច្រើននៅខាងក្រៅមានច្រើន ហេតុនេះសូមកុំអោយឳកាសកន្លងផុតទៅ អ្នកគួរមានភាពរហ័សរហួន។ ផ្ទុយទៅវិញ ប្រហែលជាអ្នកក្លាយទៅជាមានទោសដោយសារទឹកចិត្ត ហេតុនេះសូមពិចារណាមុនពេល ជឿជាក់។  

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តព្រមានថា អ្នកអាចមានអារម្មណ៍ថាមានសម្ពាធធ្ងន់ ធ្ងរចំពោះកិច្ចការងារដែលកំពុងតែអនុវត្ត ហេតុនេះសូមព្យាយាមចែករំលែកបន្ទុក ឬស្នើសុំ ជំនួយចំពោះកិច្ចការងារដែលជាប់គាំង ឬបើមិនដូច្នោះទេ គួរជ្រើសរើសការពិភាក្សាដោះ ស្រាយអោយបានទាន់ពេលវេលា។ កុំទាន់ដើរចេញពីការងារ កុំទាន់មានការជឿជាក់ អ្វីៗ ដែលអ្នកប្រាថ្នាមិនទាន់ដល់ពេលនៅឡើយនោះទេ។ សម្រាប់ថ្ងៃនេះ បើទោះបីជាអ្នកនឹង មានសម្ពាធបន្តិចក្តី សូមកុំបោះបង់ចោលភាពស្ងៀមស្ងាត់ ការផ្តោតអារម្មណ៍ និងការប៉ងប្រាថ្នារបស់ខ្លួន។ ក្នុងនោះ ប្រហែលជាទំនាក់ទំនងច្រើនមិនមែនជាជម្រើសល្អប្រសើរនៅក្នុង ថ្ងៃនេះនោទេ។  

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំអោយលោកអ្នកមានភាពច្នៃ ប្រឌិតខ្ពស់ក្នុងកិច្ចការងារដែលខ្លួនកំពុងអនុវត្ត។ ព្យាយាមធ្វើសកម្មភាពអោយបានច្រើន ពិសេសការចូលរួមការងារជាក្រុម។ ក្នុងនោះ សូមចងចាំថាបញ្ហាជាកត្តាសំខាន់ ប៉ុន្តែវានឹង មានច្រកចេញប្រសិនបើអ្នកព្យាយាមស្វែងយល់ពីឬសគល់របស់វា។  ប៉ុន្តែក្នុងនោះក៏គួរ ប្រយ័ត្នពីព្រោះក្នុងសម្ពាធនៃអារម្មណ៍ លោកអ្នកអាចបង្កើតកំហុសដោយស្មានមិនដល់ ហើយក៏កំហុសដែលពិបាកនឹងដោះស្រាយកែលម្អឡើងវិញដែរ ហេតុនេះសូមកុំលាយឡំ អារម្មណ៍ជាមួយនឹងការងារជាដាច់ខាតនៅក្នុងថ្ងៃនេះ។

ចំណាំៈ

ឆ្នាំទាំង៣ រោង ម្សាញ់ មមែ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃល្អសម្រាប់សាងសង់ ការបង្កើតហាងថ្មី ការបង្កើតអាជីវកម្ម និងការដោះស្រាយបញ្ហាចាស់ថ្មី។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner