ចិនសង្ឈឹមថាការបើកទំព័រថ្មីនៃទំនាក់ទំនងជប៉ុន-កូរ៉េខាងត្បូងនឹងអភិវឌ្ឍក្នុងទិសដៅត្រឹមត្រូវ ហើយអំណោយផលដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់

អត្ថបទដោយ៖
AMS OneMinute

អ្នកនាំពាក្យក្រសួងការបរទេសចិន Wang Wenbin ថា “ការឈ្លានពាន និងការគ្រប់គ្រងអាណានិគមនៃរបបយោធានិយមរបស់ជប៉ុនកាលពីអតីតកាលបាននាំមកនូវគ្រោះមហន្តរាយដ៏ធំដល់ប្រទេសចិន កូរ៉េខាងត្បូង ក៏ដូចជាអាស៊ីទាំងមូល។”

លោកបន្ត “ប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង គឺជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សំខាន់របស់គ្នាទៅវិញទៅមក។ វាគឺជាផលប្រយោជន៍រួមរបស់ភាគីទាំងបី និងក្នុងតំបន់ ដើម្បីរួមគ្នារក្សាស្ថិរភាព និងខ្សែសង្វាក់ផ្គត់ផ្គង់ដោយគ្មានការរារាំងនៅកម្រិតតំបន់ និងពិភពលោក” 🇨🇳🇯🇵🇰🇷 – China Daily

#ams1minute

ads banner