វិចារណកថា៖ «គណបក្សប្រជាជនកម្ពុជា គឺជានិមិត្តរូបនៃការផ្លាស់ប្តូរវិជ្ជមាននៅកម្ពុជា» (Video Inside)

អត្ថបទដោយ៖
Apsara Net

គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលធ្វើការផ្លាស់ប្តូរមុខមាត់ប្រទេសរបស់ខ្លួន ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ។ កម្ពុជាបានធ្លាក់ក្នុងសង្គ្រាមស៊ីវិលរយៈពេលជិត៣០ឆ្នាំ ដែលបំផ្លាញខ្ទេចខ្ទីហេដ្ឋារចនាសម្ព័ន្ធជាតិ, មនុស្សស្លាប់ច្រើនលាននាក់, និងប្រទេសជាតិទាំងមូលធ្លាក់ក្រោមចំណុចសូន្យ ក្នុងអតីតកាលគ្រប់គ្រងដោយរបបកាប់សម្លាប់ខ្មែរក្រហម ប៉ុន្តែគឺគណបក្សប្រជាជនកម្ពុជា ដែលបានធ្វើការតស៊ូជួយរំដោះប្រទេសរួចផុតពីរបបកាប់សម្លាប់ខ្មែរក្រហម, ជួយប្រទេសឱ្យអស់សង្គ្រាមស៊ីវិល និងមានសន្តិភាពពិតប្រាកដ និងថែមទាំងធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍន៍រុងរឿងថែមទៀត។ អប្សរាណិតមានបទវិចារណកថាមួយ ក្រោមចំណងជើងថា «គណបក្សប្រជាជនកម្ពុជា គឺជានិមិត្តរូបនៃការផ្លាស់ប្តូរវិជ្ជមាននៅកម្ពុជា»

ads banner