សម្តេចតេជោ ហ៊ុន សែន៖ កាលពី ៣០ឆ្នាំមុន តម្រូវការប្រមាណ ២ភាគ៣ នៃថវិកាជាតិ ត្រូវបានដោះស្រាយដោយប្រភពធនធានជាជំនួយហិរញ្ញុវត្ថុពីក្រៅប្រទេស

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តម្រូវការប្រមាណ ២ភាគ៣ នៃថវិកាជាតិ ត្រូវបានដោះស្រាយដោយប្រភពធនធានជាជំនួយហិរញ្ញុវត្ថុពីក្រៅប្រទេស ខណៈកម្ពុជា ខ្ចីប្រាក់ពីក្រៅប្រទេសប្រចាំឆ្នាំ មិនស្មើ ២០ភាគរយ នៃថវិកាជាតិសរុបនោះឡើយ ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កាលពី ៣០ឆ្នាំមុន ចំណូលក្នុងស្រុក ដែលកម្ពុជារកបានដោយខ្លួនឯង មានត្រឹមតែ ១ភាគ៣ នៃថវិកាជាតិសរុប ។ តម្រូវការប្រមាណ ២ភាគ៣ នៃថវិកាជាតិ ត្រូវបានដោះស្រាយដោយប្រភពធនធានជាជំនួយហិរញ្ញុវត្ថុពីក្រៅប្រទេស។ នេះជាលទ្ធផលជាក់ស្តែង ដែលយើងសម្រេចបាន ស្របតាមគោលជំហដឹកនាំ ដែលបានប្រកាសជាសាធារណៈនាពេលកន្លងទៅ គឺកែទម្រង់រស់ មិនកែទម្រង់ស្លាប់ ។

សម្តេចតេជោ បានបន្ថែមថា ទស្សនៈដឹកនាំ រួមទាំងសមិទ្ធផលជាក់ស្តែង នៃកិច្ចការកែទម្រង់ បានធ្វើឱ្យក្តីរំពឹងទុកលើការកសាងប្រជាជាតិ ត្រូវបានចារឹកទុកក្នុងបទកថារដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ក្លាយទៅជាការពិត នោះគឺការទទួលខុសត្រូវខ្ពស់ចំពោះវាសនាអនាគតជាតិឱ្យរីកចម្រើនលូតលាស់ និងកែប្រែកម្ពុជាទៅជាកោះសន្តិភាព ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner