ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១៥រោច ខែផល្គុន ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកមានដំណើរការល្អ ប៉ុន្តែក៏សូមមានការ ប្រុងប្រយ័ត្ន ដោយធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង។ កុំចាប់ផ្តើមអាជីវកម្មណា ដែលសំខាន់នៅពេលនេះ ពីព្រោះការខិតខំរបស់អ្នកនឹងឥតប្រយោជន៍។ ហោរាសាស្រ្ត អាជីពសន្យាថាលោកអ្នកនឹងទទួលបានជោគជ័យគ្រប់ករណីទាំងអស់ ប្រសិនបើអ្នកអាច យកឈ្នះភាពអសកម្ម និងភាពខ្ជិលរបស់អ្នក។ ប្រហែលជានៅពេលព្រឹកអ្នកនឹងមិនមាន ទំនុកចិត្តទាំងស្រុងលើសមត្ថភាពរបស់អ្នកទេ ប៉ុន្តែនៅចុងបញ្ចប់នៃការងារថ្ងៃនេះ ស្ថានភាព នឹងល្អប្រសើរវិញជាក់ជាមិនខាន។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ហោរាសាស្រ្តអាជីព ណែនាំឲ្យលោកអ្នកព្យាយាមស្វែង រកប្រភពចំណូល។ កំរិតហិរញ្ញវត្ថុរបស់អ្នកកំពុងរងការប៉ះពាល់ ដូច្នេះសូមកុំចាយវាយ ច្រើនពេក កុំទាន់ចំណាយលុយក្នុងការបណ្តាក់ទុនធំៗ ពីព្រោះវាអាចនឹងពិបាកឲ្យអ្នករក មធ្យោបាយរក្សាលំនឹងលុយកាក់នៅពេលត្រូវការ។ ក្នុងនោះដែរ ការគិតគូរជាថ្មីនឹងមាន ប្រយោជន៍សម្រាប់ការងារ។ អ្នកអាចប្រើប្រាស់គំនិត ឬគម្រោងចាស់មកអនុវត្តនៅពេលនេះ  ប៉ុន្តែសូមចងចាំថា សកម្មភាពដែលអ្នកទងនឹងគំនិតច្នៃប្រឌិតថ្មី គឺនឹងមានឥទ្ធិពលក្នុងការ ទប់លំនឹង និងស្តារស្ថានភាពមិនប្រក្រតី។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងរដ្ឋ និងឯកជន ព្រមទាំងផ្នែកជំនួញ នៅក្នុងពេលនេះមានដំណើរការល្អប្រសើរ។ ផលចំណេញមានខ្ពស់ ចំណែកបញ្ហាហាក់មិន អាចមករាំងស្ទះនូវទិន្នផលដែលអ្នកនឹងទទួលបាននោះទេ។ ក្នុងនោះទំនាក់ទំនងជាមួយ ថ្នាក់លើមានសន្ទុះល្អប្រសើរ ដែលអ្នកជួយឲ្យអ្នកអាចបង្ហាញគម្រោងផែនការ និងគំនិតថ្មីៗ បានដោយងាយស្រួល ដូច្នេះធ្វើយ៉ាងណាឲ្យមានភាពរហ័សរហួន និងកុំឲ្យឳកាសល្អនេះ កន្លងផុតទៅ។ ផ្ទុយទៅវិញ សូមលោកអ្នកព្យាយាមផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅ លើការលើកកម្ពស់សុខមាលភាពផ្ទាល់ខ្លួន។

ឆ្នាំថោះ      

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកល្អជាមធ្យម។ សូមព្យាយាមបំពេញការងារដោយមិនសុំជំនួយ។ ទំនាក់ ទំនងតូចធំរបស់អ្នកក្នុងពេលនេះមិនសូវល្អប្រសើរនោះទេ។ ការអាក់អន់ចិត្ត ការបោកប្រាស់ ការកុសល និងមិនរក្សាពាក្យសន្យាមានកំរិតខ្ពស់ណាស់ ដូច្នេះមិនគួរចងមិត្តក្នុងពេលនេះ​ ហើយក៏មិនគួរពឹងអាស្រ័យលើអ្នកដទៃទេ។ រក្សាគម្លាតពីមនុស្ស និងរក្សាភាពស្ងប់ស្ងៀម ទើបអាចធានាមិនឲ្យមានបញ្ហាបាន។ ក្នុងនោះដែរ សូមបោះបង់គំនិតដែលគិតមមៃទាំង ឡាយចេញ។ ព្យាយាមប្រកបការងារដែលស្ថិតក្រោមការទទួលខុសត្រូវបច្ចុប្បន្ននោះជាការ គ្រប់គ្រាន់។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកឲ្យធ្វើការ ងារមួយច្បាស់លាស់។ សូមពិ​និត្យរាល់ពត៌មាន ឯកសារសំខាន់ ឬរបាយការណ៍មុនពេល ផ្ញើចេញ។ កុំផ្ទេរការងាររបស់អ្នកទៅឲ្យអ្នកដទៃ ពីព្រោះកំហុសអាចនឹងកើតមាន ពិសេស ភាពយឺតយ៉ាវអាចបង្អាក់ប្រយោជន៍របស់ការងារយ៉ាងខ្លាំងក្នុងថ្ងៃនេះ។ សូមចាប់ផ្តើមធ្វើ ការងារសំខាន់អោយបានឆាប់ ហើយកែសម្រួលភាពអវិជ្ជមានអោយបានទាន់ពេល។ ដោយ ឡែក ប្រសិនបើអ្នកចង់ផ្លាស់ប្តូររបត់ការងារ ឬទីកន្លែងការងារថ្មី គឺអាចធ្វើទៅបាន តែត្រូវ ពឹងលើភាពច្បាស់លាស់ទើបប្រសើរ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារទាំងឡាយរបស់អ្នកនឹងផ្តល់ទិន្នផលល្អ ប្រសើរយ៉ាងជាក់លាក់ណាស់។ អាស្រ័យហេតុនេះ សូមកុំមានការព្រួយបារម្ភ ឬស្ទាក់ស្ទើរ ក្នុងចិត្ត។ អ្វីដែលអ្នកប៉ងប្រាថា្ន ចូរចាប់ផ្តើមអនុវត្តន៍នៅក្នុងពេលនេះចុះ។ មិនត្រឹមតែទទួល បានអំណោយផលចំពោះពេលវេលាដែលល្អនោះទេ លោកអ្នកមានមនុស្សនៅជុំវិញខ្លួន ដែលគួរឲ្យទុកចិត្តណាស់។ ពួកគេនឹងជួយជ្រោមអ្នកលោកអ្នក ដោយភាពស្មោះត្រង់។ ប៉ុន្តែប្រការសំខាន់ សូមលោកអ្នកកុំលាយឡំការងារ។ ក្រៅពីនេះ លោកអ្នកអាចមានការ យាយីដោយជំងឺដង្កាត់ខ្លះ ដូច្នេះសូមមានភាពរួសរាន់។  

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកស្រុតចុះ។ អាជីវកម្មរបស់លោកអ្នកក្នុងពេលនេះហាក់មានភាពរឹងស្ទះច្រើន ការខាតបង់អាចនឹងកើតឡើង ហើយទំហំនៃការខាតបង់នេះក៏អាចធ្វើអោយអ្នកមានការ លំបាកច្រើនផងដែរ។ យកល្អសូមលោកអ្នកបដិសេធចំពោះការផ្តលជូនទាំងឡាយណា ដែលមានទំហំធំដុំសិន ដើម្បីអ្នកអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីគ្រប់គ្រងទាំងពេល និងការចំណាយ។ ក្នុងនោះដែរក៏សូមព្យាយាម អនុវត្តន៍ការងារដែលមាននៅក្នុងដៃសិន​ ហើយរកចាំឳកាសល្អនៅថ្ងៃខាងមុខ។ ក្រៅពីនេះ លោកអ្នកមានលទ្ធភាពយល់ដឹងស្ថាន ភាពយល់ដឹងពីស្ថានភាពនានាបានល្អ។  

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កាលវិភាគរបស់អ្នកក្នុងពេលនេះហាក់រវល់ច្រើន ហើយក៏មានភាពតឹងតែងខ្លាំងផងដែរ។ ហេតុនេះ សូមកុំយកចិត្តទុកដាក់ទៅលើរឿងរ៉ាវ តូចតាចឥតប្រយោជន៍។ ជ្រើសរើសការងារសំខាន់ ហើយពិសេសជាការងារដែលត្រូវចិត្ត និងស្របទៅនឹងវិជ្ជាជីវៈរបស់អ្នកទើបជាការយ៉ាងស្រួល។ សូមជឿជាក់ទៅលើសមត្ថភាព របស់អ្នក បើទោះបីជាអ្នកអាចជួបនឹងការលំបាកខ្លះក៏ដោយ។ ការចូលកាន់តែកៀកទៅនឹង បញ្ហាអាចឲ្យអ្នកយល់ដឹងអំពីវា ហើយដោះស្រាយបានដោយងាយ។ ដោយឡែក វាចាំបាច់ ណាស់ដែលលោកអ្នកគ្រប់គ្រងហិរញ្ញវត្ថុអោយមានលំនឹងនៅក្នុងពេលនេះ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ ​ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកជាអាជីវករនឹងទទួលបានប្រាក់ ចំណេញច្រើន ព្រមទាំងស្ថេរភាពជំនួញដ៏ល្អ។ ដៃគូរបស់អ្នកនឹងជឿទុកចិត្ត ហើយគាំទ្រការ សម្រេចចិត្តរបស់អ្នកណាស់ ដូច្នេះ គ្មានផលរំខានណាមួយមករឹងស្ទះដំណើរ ការក្នុងថ្ងៃនេះ ទេ។ ទន្ទឹមនឹងនេះដែរ លោកអ្នកក៍ទទួលបានការផ្តល់ឳកាសថ្មីៗក្នុងការងារ ការតម្លើងប្រាក់ ឧបត្ថម្ភ​ និងការជឿទុកចិត្តខ្ពស់ពីមនុស្សរួមក្រុម។ ក្នុងនោះ ប្រសិនបើអ្នក នឹងជួបបញ្ហារាំង ស្ទះខ្លះ សូមកុំព្រួយបារម្ភលោកអ្នកនឹងអាចដោះស្រាយបានងាយស្រួល។ ប្រការដែលគួរ ប្រុងប្រយ័ត្ន គឺអ្នកក្រែងមានគ្រោះដាច់រលាត់ខ្លះ។ 

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានឳកាសល្អៗជាច្រើន ដែល ប្រកបដោយស្ថេរភាពរឹងមាំ និងយូរអង្វែង ដូច្នេះវាមិនមានហេតុផលអ្វីទៀត ដែលអ្នកត្រូវស៊ូ ទ្រាំនៅក្នុងបរិស្ថានតឹងតែង និងក្រុមការងារដែលមិនចុះសម្រុងទៀតទេ។ ស្ថានភាពថ្មីៗនៃ កិច្ចការងារនឹងត្រូវបានធានាយ៉ាងជាក់លាក់។ ប្រការដែលសំខាន់បំផុត សូមលោកអ្នកជា មនុស្សដែលមានហេតុផល ត្រូវមានអំណះអំណាងជាមួយជំហានដែលអ្នកត្រូវដើរ។ ក្រៅពី នេះអាកប្បកិរិយា និងពាក្យសំដី ចំណែកកិច្ចការងារ និងផលប្រយោជន៍របស់អ្នកដទៃមិន ត្រូវពាក់ព័ន្ធនោះទេ ព្រោះវាជាហេតុនាំដល់ការលំបាកនៅក្នុងថ្ងៃនេះ។  

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកមានភាពហ្នឹងហ្ន៎ល្អប្រសើរ ក្នុងពេលនេះ ប៉ុន្តែសូមលោកអ្នកចាប់ផ្តើមគិតគូរជាថ្មីអំពីគម្រោងផែនការអាជីវកម្ម។ លោកអ្នកមិនគួរបោះជំហានជាមួយភាពស្រពិចស្រពិលជាដាច់ខាត។ អ្នកមិនអាចប្រឈម ទៅនឹងស្ថានភាពអវិជ្ជមានច្រើននៅខាងក្រៅ​ ប្រសិនបើអ្នកមិនមានគម្រោងផែនការច្បាស់ លាស់ ឬមិនអាចក្តោបក្តាប់ស្ថានការណ៍បាននោះទេ។ ក្រៅពីនេះ សូមកុំមានការប្រថុយ ប្រថាន ព្រោះអ្នកអាចនឹងជួបការខាតបង់ផ្នែកហិរញ្ញវត្ថុតែម្តង។ ចំណែកការចូលរួមគឺ សូម ប្រើប្រាស់ភាពស្មោះត្រង់ជាគោលដៅ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមលោកអ្នករក្សាសកម្មភាពការងារ និងអាជីវកម្មឲ្យ នៅដដែលសិន។ ផលលំបាកដែលនៅខាងក្រៅ អាចនឹងជះឥទ្ធិពលទៅដល់ស្ថានភាពថ្មីៗ របស់អ្នកនៅពេលនេះ។ កុំព្យាយាមធ្វើសកម្មភាពធំដុំពេក ហើយក៏មិនចាំបាច់ធ្វើការដើម្បី បំពេញចិត្តនរណាម្នាក់ដែរ។ ពីព្រោះគំនិត និងសកម្មភាពរបស់អ្នកនឹងមិទទួលស្គាល់ ប៉ុន្មាននោះទេ។ វាជាការប្រសើរណាស់ ប្រសិនបើអ្នកយកពេលវេលានេះបំពេញការងារ ក្រោមការទទួលខុសត្រូវរបស់ខ្លួន។ ក្រៅពីនេះ ចូរមានការប្រុងប្រយ័ត្នចំពោះការបោក បញ្ឆាត ឬ ស្ថានភាពមិនច្បាស់លាស់ក្នុងលិខិតស្នាម ឬការចុះហត្ថលេខា។

ចំណាំៈ

ឆ្នាំទាំង៤ ខាល ម្សាញ់ វក រកា រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាសាងសង់ ការបង្កើតអាជីពថ្មី និងការសហការក្នុងអាជីពនានា។     

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner