ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់រុស្ស៊ី និងជួបលោកពូទីនហើយនៅថ្ងៃនេះ

អត្ថបទដោយ៖
AMS OneMinute

រយៈពេល១០ឆ្នាំក្នុងអំណាចជាប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជួបប្រធានាធិបតីរុស្ស៊ី ពូទីន រហូត៤០លើក។ លោក ស៊ី បានហៅលោកពូទីន ថា “ជាមិត្តដ៏ល្អនិងជិតស្និទ្ធបំផុតរបស់លោក” ហើយបញ្ជាក់ជាថ្មីថារុស្ស៊ីជាប្រទេសទីមួយដែលលោកមកទស្សនកិច្ចមុនគេបន្ទាប់ពីជាប់ឆ្នោតជាប្រធានាធិបតីកាលពី១០ឆ្នាំមុន ហើយម្តងទៀត រុស្ស៊ីជាប្រទេសទី១ក្រោយលោកជាប់ឆ្នោតសាជាថ្មី។ ក្នុងកិច្ចសន្ទនា លោកពូទីនបានបង្ហើបប្រាប់លោកស៊ីថា រុស្ស៊ីបើកចំហរក្នុងការចរចាជាមួយអ៊ុយក្រែន ហើយក៏នឹងពិនិត្យមើលសំណើរ១២ចំណុចរបស់ចិនលើជម្លោះជាមួយអ៊ុយក្រែនផងដែរ។ ស្ទើររាល់លើកនៃជំនួប អ្នកទាំងពីរតែងរើសសម្លៀកបំពាក់ ក្រវ៉ាត់ក និងពណ៌ស្រដៀងៗ – ពុយ គា

#ams1minute

ads banner