មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ដែនជម្រកសត្វព្រៃ-ព្រៃឡង់ ជាអាងស្តុកឥណទានកាបូនដ៏ធំមួយដែលយើងអាចលក់ឥណទានកាបូន យកចំណូលមកការពារ និងអភិរក្ស

ភ្នំពេញ៖ ដែនជម្រកសត្វព្រៃឡង់ គឺជាអាងស្តុកឥណទានកាបូនដ៏ធំមួយដែលអាចទាញយកប្រយោជន៍ពិការលក់ឥណទានកាបោណ ទាញយកចំណូលនេះមកដើម្បីបម្រើដល់ការងារការពារ និងអភិរក្ស ក៏ដូចជាជួយដល់ការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន ។ នេះជាការលើកឡើង របស់ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងសិក្ខាសាលាបូកសរុបការងារប្រចាំឆ្នាំ២០២២ និង លើកទិសដៅផែនការកាងារសម្រាប់ឆ្នាំ២០២៣ នៃគម្រោងអភិរក្សដែនជម្រកសត្វព្រៃ-ព្រៃឡង់ នៅសណ្ឋាគារសានវ៉េនារាជធានីភ្នំពេញ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ។

ឯកឧត្តម បន្តថា តំបន់ព្រៃឡង់ នាពេលបច្ចុប្បន្ននេះត្រូវបានរៀបចំឱ្យមានយន្តការសហការរវាងស្ថាប័នសាធារណៈ ដែលមានរាជរដ្ឋាភិបាល ក្រសួងបរិស្ថាន រដ្ឋបាលថ្នាក់ក្រោមជាតិ ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ជាមួយអង្គការដៃគូពាក់ព័ន្ធ មានអង្គការអភិរក្សអន្តរជាតិ CI និងក្រុមហ៊ុនមកពីប្រទេសជប៉ុន បានចាប់ដៃគ្នា អនុវត្តគម្រោងរ៉េដបូក នៅព្រៃឡង់ត៍នេះ ស្ថិតនៅក្នុងយន្តការឥណទានកាបូនរួមគ្នា រវាងរាជរដ្ឋាភិបាកម្ពុជា និងរដ្ឋាភិបាលជប៉ុន ដែលត្រូវបានចុះហត្ថលេខាកាលពីខែមេសា ឆ្នាំ២០១៤កន្លងទៅនេះ ។

ឯកឧត្តម បន្ថែមថា គម្រោងឥណទានកាបូនរួមគ្នារេដបូដ ឬហៅកាត់ថា(JCM REDD+) ក្នុងដែនជម្រកសត្វព្រៃ-ព្រៃឡង់ គឺជាគម្រោងមួយពាក់ព័ន្ធនិងវិស័យព្រៃឈើ ដែលកម្ពុជាត្រូវបានផ្តូចផ្តើមគំនិតរៀបចំឡើងមុនគេនៅលើពិភពលោក ។ ឯកឧត្តម បន្តថា នៅក្រោមវិស័យព្រៃឈើនេះ និង ដែលត្រូវបានអនុវត្តន៍តំណាក់កាលទី១ឆ្នាំ២០១៨ ដល់២០២០ មានរយៈពេល៣ឆ្នាំ ដែលត្រូវបានអនុវត្តន៍ចាប់ផ្តើមតំបូងគេនៅខេត្តស្ទឹងត្រែ ខណៈដែលការអនុវត្តន៍តំណាក់ាកាលទី២ ធ្វើឡើងនៅក្នុងឆ្នាំ២០២១ ត្រូវបានអនុវត្តន៍នៅក្នុងតំណាក់កាលទី២ ក្នុងឆ្នាំ២០២២ និងអនុវត្តន៍បន្តឆ្នាំ២០២៣ ដែលត្រូវដាក់ផែនការសកម្មភាពធ្វើយ៉ាងមេចឱ្យការអនុវត្តន៍គម្រោងបានជោគជ័យ។

ឯកឧត្តម សៅ សុភាព បានជំរុញដល់ផ្នែកពាក់ព័ន្ធនៅតាមមូលដ្ឋានត្រូវសហការគ្នា នៅក្នុងកិច្ចការងារពារ អភិរក្ស តាមរយៈការងារល្បាត បង្រ្កាប ក៏ដូចជាទប់ស្កាត់បទល្មើស និងការផ្តល់ជម្រើសនៅក្នុងការកសាងជីវភាពរស់នៅរបស់សហគម៍ ឱកាន់តែល្អ ។ ជាមួយគ្នានេះ ត្រូវរៀបចំបែងចែកតំបន់ការពារ ទៅតាមហ្សូន នីមួយៗ ដោយត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋអាចចូលប្រមូលអនុផលព្រៃឈើ ក៏ដូចជាការផ្តល់ដីស្រែចម្ការ ដែលគាត់ធ្លាប់រស់នៅ និងអាស្រ័យផល គឺត្រូវដាក់ឱ្យប្រើប្រាស់ តទៅទៀតបាន ដែលបានកំណត់ទៅតាមអនុក្រិត្យ នាពេលកន្លងមក។

លោក អ៊ុ សូនី នាយកប្រចាំប្រទេស អង្គការអភិរក្សអន្តរជាតិកម្ពុជា ថ្លែងថា “កម្មវិធីឥណទានរួមគ្នា រេដបូក បាននឹងកំពុងអនុវត្តន៍ទាន់ពេលវេលាដើម្បីអភិរក្សដែនជម្រកសត្វព្រៃ-ព្រៃឡង់ ដែលជាប្រព័ន្ធអេកូឡូស៊ី ព្រៃឈើ តំបន់ទំនាបដ៏ល្អមួយនៅតំបន់អាស៊ីអាគ្នេយ៍។ ព្រៃឈើជួយរក្សាលំនឹងអាកាសធាតុ ធ្វើនិយ័តទឹក ផ្តល់អាហារ និងអនុផលផ្សេងៗជូនជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋានដែលរស់នៅក្នុងនិងជុំវិញដែនជម្រកសត្វព្រៃ។ ការកាត់បន្ថយការបាត់បង់ព្រៃឈើ គឺគោលដៅរួមនៃកម្មវិធីឥណទានកាបូនរួមគ្នា រេដបូដ (JCM REDD+) ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ”។ ដើម្បីសម្រេចបេសកកម្មនេះ តម្រូវឲ្យមានវិធីសាស្រ្តចូលរួមយ៉ាងពេញលេញពីសង្គម ពោលគឺការបេ្តជ្ញាចិត្តការពារព្រៃឡង់ ពីអ្នកពាក់ព័ន្ធទាំងអស់ ៕

អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner