ឯកឧត្តម ជា វ៉ាន់ដេត ៖ កម្ពុជារងគ្រោះនៅក្នុងសង្រ្គាមអស់ជាង២ទស្សវត្សន៍ ដោយបានបំផ្លាញធនធានមនុស្សស្ទើរតែទាំងអស់

ខេត្តតាកែវ៖ ឯកឧត្តម ជា វ៉ាន់ដេត បានថ្លែងថា កម្ពុជាយើងស្ថិតនៅក្នុងសង្រ្គាមអស់ជាង ២ទស្សវត្សន៍ ដោយបានបំផ្លាញធនធានមនស្សទាំងអស់ត្រូវបានបំផ្លាញ។ ក្រោយពីរបបខ្មែរក្រហម មានតែលោកគ្រូ អ្នកគ្រូ ដែលបាននៅរស់រានមានជីវិតពីការកាប់សំលាប់ ក៏បានចូលទៅតាមក្រសួងស្ថាប័នផ្សេងៗ នៅគ្រប់វិស័យទាំងអស់នៅក្នុងសង្គម ។ ឥឡូវនៅពេលដែលយើងទទួលបានសន្តិភាព ១០០ភាគរយ ប្រទេសមួយចំនួន កំពុងធ្លាក់នៅក្នុងភ្លើងសង្រ្គាម ដែលអាចមានការអូសបន្លាយពីចន្លោះ ៥ ទៅ ១០ ឆ្នាំទៀតមិនទាន់ចប់ផង។

ការថ្លែងឡើងបែបនេះ របស់ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបាទី ខេត្តតាកែវ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយលោក អ្នកគ្រូ សរុបប្រមាណ ២៤២នាក់ មកពីឃុំចំនួន៤ គឺ ឃុំពារាម ឃុំត្នោត ឃុំដូង និងឃុំចំប៉ី នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាទី។

ឯកឧត្តម បន្តថា ប្រទេសមានសុខសន្តិភាពពេញលេញ សមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលដែលសម្រេចបានដូចជា ការរក្សាសន្តិភាពនិងសណ្តាប់ធ្នាប់សង្គម ភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ការធានាបានការអភិវឌ្ឍសេដ្ឋកិច្ច ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីជួយសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដែលជាការជួយសម្រួលដល់ការធ្វើដំណើរទៅមកប្រកបដោយសុវត្ថិភាព និងលឿនរហ័ស ព្រមទាំងភាពជោគជ័យក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាន ដើម្បីដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

ឯកឧត្តម ប្រធានក្រុមការងារ ក៏បានបញ្ជាក់ជូន លោកគ្រូ អ្នកគ្រូ អំពីវឌ្ឍនភាពនិងការរីកចម្រើនផ្នែកបច្ចេកវិទ្យាដែលបានចូលរួមចំណែកស្ទើរតែគ្រប់វិស័យទាំងអស់នៅទូទាំងប្រទេស ក៏ដូចជាសមិទ្ធផលថ្មីមួយដែលរាជរដ្ឋាភិបាលសម្រេចបានតាមរយៈការដាក់ឱ្យប្រើប្រាស់ QR Code ស្ដង់ដារលើវិញ្ញាបនបត្របណ្តោះអាសន្ន ដែលអាចផ្ទៀងផ្ទាត់បានតាមថ្នាលបច្ចរកវិទ្យា។ QR Code នេះ នឹងជួយសម្រួលដល់ កូន ក្មួយ សិស្សានុសិស្សក្នុងផ្ទៀងផ្ទាត់ព័ត៌មានបានច្បាស់លាស់ រហ័ស និងអាចទុកចិត្តបាន, ពុំចាំបាច់ចំណាយពេលវេលារង់ចាំបញ្ជាក់លើសញ្ញាបត្របណ្តោះអាសន្ន (បញ្ជាក់នីត្យានុកូលកម្ម) កាត់បន្ថយការចំណាយលើការធ្វើដំណើរ និងថ្លៃចំណាយផ្សេងៗជាដើម។

ឯកឧត្តម ក៏បានបញ្ជាក់ជូនលោកគ្រូ អ្នកគ្រូអំពីការចូលរួមចំណែករបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជាមួយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈការផ្តល់អាហារូបករណ៍និងការបណ្តុះបណ្តាលជំនាញឌីជីថល, ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (Communications Tech Center) ដែលជាយន្តការបង្ខិតនិងបញ្រ្ជាបចំណេះដឹងឌីជីថលឱ្យដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមានមុខងារជាច្រើនផ្សេងទៀត, ការតភ្ជាប់បណ្តាញអ៊ីនធឺណិតតាមសាលា និងគំនិតផ្តួចផ្តើមបង្កើតឱ្យប្រព័ន្ធគ្រប់គ្រប់សាលារួមមួយ និងបណ្ណាល័យអេឡិចត្រូនិកដែលសិស្សានុសិស្ស-និស្សិតអាចចូលទៅអានមេរៀន និងឯកសារបានតាមរយៈថ្នាលឌីជីថលផងដែរ។
ឯកឧត្តម ប្រធានក្រុមការងារ បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលតែងតែគាំទ្រគណបក្សប្រជាជនកម្ពុជានាពេលកន្លងមក និង អញ្ជើញទៅបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០២៣ ជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ៕

អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner