ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ២កើត ខែចែត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះសូមលោកអ្នកធ្វើការជាមួយនឹងគំនិតច្នៃ ប្រឌិត។ ភាគច្រើនអ្នកនឹងអាចយល់ដឹងពីផែនការរបស់អ្នកទាំងអស់ សូម្បីតែគំនិតពីមុន ដែលគាប់គាំងក៏នឹងអាចមានពន្លឺនៅក្នុងថ្ងៃនេះផងដែរ។ ក្នុងពេលនេះអ្នកអាចគ្មានលំនឹង ផ្លូវចិត្តនោះទេ ដូច្នេះសូមយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនង។ ក្នុងនោះក៏សូមចងចាំថា បើទោះបីជាបញ្ហា និងបទពិសោធន៍នានាងាយនឹងជៀសវាងយ៉ាងណាក្តី បើអ្នកមិនយកចិត្ត ទុកដាក់ទេ ផលរំខានក៏នឹងកើតឡើងដោយងាយស្រួល។ ក្រៅពីនេះ វាមានភាពល្អប្រសើរ បំផុតប្រសិនបើអ្នកដឹកនាំផ្លូវចិត្តទៅរកសន្តិភាព។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះអ្នកនឹងមានទំនាក់ទំនងក្នុងក្រៅច្រើន ចំណែកមនុស្សថ្មីក៏នឹងជួបប្រាស្រ័យទាក់ទងផងដែរ។ ហេតុនេះសូមក្តោបក្តាប់ឳកាស កុំ ងាយបដិសេធការផ្តល់ជូន ពីព្រោះនោះជាឳកាសល្អសម្រាប់ការងារផង និងដើម្បីសេចក្តី សុខផ្ទាល់ខ្លួនផង។ ទន្ទឹមនឹងនេះក៏សូមប្រយ័ត្នការឈ្លានពានពីមនុស្សនៅជុំវិញខ្លួន អ្នកគួរ ស្វែងយល់ពីស្ថានភាពដែលកើតឡើងដើម្បីមានលទ្ធភាពសម្របនឹងដោះស្រាយទាន់ពេល។  ក្នុងនោះ នៅអនាគតដ៏ខ្លីខាងមុខនេះ អ្នកប្រហែលជាត្រូវសម្រេចចិត្តដ៏ធ្ងន់ធ្ងរមួយ​ ហេតុ នេះសូមត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍នេះ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះលោកអ្នកមានប្រជាប្រិយភាពណាស់ ក្នុងទំនាក់ទំនង ពិសេសជាមួយមនុស្សនៅក្រោមបង្គាប់របស់ខ្លួន។ ហេតុនេះ សូមរក្សាភាព ថ្លៃថ្នូរ អត្តចរិកល្អ និងការអនុគ្រោះតបស្នងការជ្រោមជ្រែងរបស់អ្នកនៅក្បែរខ្លួន។ នៅក្នុង ពេលនេះអ្នកមិនចាំបាច់ត្រូវព្រួយបារម្ភ ឬភ័យខ្លាចចំពោះឧបសគ្គទៀតនោះទេ ពីព្រោះផ្លូវ​ ជោគជ័យរបស់អ្នកត្រូវបានជំរះមន្ទិលរួចជាស្រេច។ ប៉ុន្តែក៏សូមព្យាយាមផ្តោតការយកចិត្ត ទុកដាក់ចំពោះការងារសំខាន់ មិនត្រូវរំលឹងរឿងអតីត។ ក្រៅពីនេះ វាមិនចាំបាច់ត្រូវនាំបញ្ហា​មកពិភាក្សាជាសាធារណៈនោះទេ។ ហើយបើអ្នករកជំនួយពីមនុស្សទី៣ ច្រើនតែប្រែជា បរាជ័យ។  

ឆ្នាំថោះ      

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាស្រ្តណែនាំអោយលោកអ្នក ត្រៀមខ្លួនសម្រាប់ភាពជោគជ័យ និងវាសនាល្អ។ លោកអ្នកនឹងទទួលបានព្រឹត្តិការណ៍ដែល ភ្ញាក់ផ្អើលមិននឹកស្មានដល់។ ប៉ុន្តែសូមកុំជាន់ឈ្លីជីវិតខ្លួនឯងដោយអារម្មណ៍អវិជ្ជមាន ដូច្នេះ ចូរគិតតែពីរឿងល្អៗបានហើយ។ ក្នុងរយៈពេលនេះកុំរំពឹងថាគ្មានបញ្ហា តែក៏កុំបារម្ភអំពីវា ដែរ ពីព្រោះបញ្ហាទាំងនេះនឹងអាចដោះស្រាយចេញពីផ្លូវបានដោយការព្យាយាមយល់ ដឹង។ ទន្ទឹមនឹងនេះ ហេតុផលគឺមានសារសំខាន់បំផុតសម្រាប់កែលម្អអ្វីៗគ្រប់យ៉ាងក្នុងទំនាក់ ទំនង។ ដោយឡែក សូមយកចិត្តទុកដាក់នឹងសមាជិតក្នុងផ្ទះពិសេសកុមារ និងឪពុកម្តាយ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្ត្រណែនាំអោយលោកអ្នកប្រើ ប្រាស់មន្តស្នេហ៍ពីពាក្យសំដី និងកាយវិការអោយមានប្រយោជន៍ជាអតិបរមា។ កុំស្ទាក់ស្ទើរ ក្នុងការបង្ហាញពីទេពកោសល្យ និងសេចក្តីល្អរបស់ខ្លួន។ សូមចងចាំថា ទំនាក់ទំនងនៅក្នុង ថ្ងៃនេះនឹងមានប្រយោជន៍បំផុតសម្រាប់អាជីព និងសេចក្តីសុខផ្ទាល់ខ្លួន។ ចំពោះរាល់កិច្ច ការងារដែលអ្នកនឹងអនុវត្ត ឬធ្វើការដោះស្រាយគឺអាចសម្រេចបានដោយរលូន។ ហេតុនេះ ភាគច្រើនលោកអ្នកនឹងទទួលបានភាពរីករាយនឹងសមិទ្ធផលដែលសម្រេចបាន។ ផ្ទុយទៅ វិញ​ បើទោះបីជាមានការច្រណែនតិចតួចក្តី មិនគួរយកចិត្តទុកដាក់ទេ តែគួរអនុគ្រោះវិញ។  

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តណែនាំអោយលោកអ្នកចូលរួម អោយបានសកម្មរាល់គ្រប់ករណី។ ស្ថានភាពអាជីព និងហិរញ្ញវត្ថុមួយចំនួនត្រូវបានយាយី ចំណែកឧបសគ្គរឹងផ្ទូវក៏ហាក់មានមិនដាច់ ដូច្នេះសូមផ្តោតអារម្មណ៍នឹងការងារសំខាន់។ កុំ ចំណាយដោយឥតប្រយោជន៍ ហើយចូរបំពេញភារកិច្ចដោយការទទួលខុសត្រូវបំផុត។ ក្នុងនោះ មធ្យោបាយដែលមានប្រសិទ្ធភាព គឺការបន្ធូរបន្ថយកម្រិតនៃភាពតានតឹងផ្លូវចិត្ត។ លើសពីនេះ ចូរត្រៀមខ្លួនជានិច្ចក្នុងការប្រឈមនឹងករណីនានា។ ក្នុងនោះបើទោះបីជា ស្ថាន ភាពខ្លះតានតឹងបន្តិចក្តី ការរិះគន់ដើម្បីស្ថាបនាមានសារសំខាន់។  

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ស្ថានភាពល្អនៅក្នុងថ្ងៃនេះនឹងអាចធ្វើឲ្យ អ្នកក្លាយជាអ្នកដឹកនាំដ៏មានប្រសិទ្ធភាព។ អ្នកក៏នឹងមិនជួបនូវឧបសគ្គណាមួយនោះទេ ដូច្នេះសូមកុំមា​នភាពយឺតយ៉ាវក្នុងការផ្សព្វផ្សាយអំពីគម្រោង និងគំនិតរបស់អ្នកចំពោះ គោលដៅដែលអ្នករៀបចំទុក។ ក្នុងនោះ​ ប្រសិនបើអ្នកផ្តល់យោបល់ នឹងទទួលបានការគាំ ទ្រច្រើន។ ទន្ទឹមនឹងនេះ ថ្ងៃនេះអ្នកនឹងទទួលបានប្រសិទ្ធភាពបំផុតក្នុងការដោះស្រាយបញ្ហា ហិរញ្ញវត្ថុ ដូច្នេះការប្រើប្រាស់លុយកាក់នានាគ្មានអ្វីដែលត្រូវព្រួយនោះទេ។ ក្រៅពីនេះ ចំពោះការផ្លាស់ប្តូរទីកន្លែងការងារគឺជាពេលល្អប្រសើរ។ 

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះអំណោយផលដល់ការធ្វើទំនាក់ ទំនង។ បើទោះបីជាក្នុងស្ថានភាពបែបណាក៏អ្នកអាចប្រើទំនាក់ទំនងដើម្បីកែប្រែ និងទទួល បានឳកាសជាច្រើនផងដែរ។ ប៉ុន្តែអ្វីដែលសំខាន់ សូមមានការព្យាយាមអោយបានច្រើន បំផុត កុំចំណាយលើរឿងមិនសំខាន់ កុំចាកចេញពីការិយាល័យមុនម៉ោង ហើយក៏មិនត្រូវ សម្រាកអាហារថ្ងៃត្រង់យូរពេកដែរ។ ក្នុងពេលនេះ សូមកុំមានការបោះបង់ ឬកែប្រែស្ថាន ភាពណាមួយឡើយ ពីព្រោះអាជីពដែលអ្នកមាននឹងទទួលបានផលល្អនៅក្នុងអនាគតដ៏ខ្លី នេះ។ លើសពីនេះ​ សូមកុំស្ទាក់ស្ទើរក្នុងការអនុវត្ត ឬប្រើប្រាស់បទពិសោធន៍របស់អ្នក។  

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់បំផុត។ ស្ថានភាពអាជីពរបស់អ្នកនឹងមានការផ្លាស់ប្តូរ កាន់តែប្រសើរឡើង។ ថ្ងៃនេះហោរាសាស្រ្តផ្តល់ដំបូន្មានអោយអ្នកពិចារណាគម្រោងគម្រោង ផែនការ ឬទស្សនៈរបស់ខ្លួនជាថ្មី និងធ្វើការកែលម្អប្រសិនបើមានចន្លោះខ្វះខាត។ ក្នុងនោះ ហាមដាច់ខាតមិនអោយមើលស្រាលចំពោះខ្លួនឯង ហើយក៏គួរការពារខ្លួនពីពាក្យសំដីពី ខាងក្រៅ។ សូមចងចាំថា ភាពទន់ខ្សោយផ្លូវចិត្តនឹងនាំជាកង្វល់ដល់ការបំពេញការធំ។ ក្រៅពីនេះ នៅក្នុងអនាគតដ៏ខ្លីខាងមុខនេះអ្នកនឹងត្រូវប្រឈមមុខនឹងកិច្ចការធំ ដូច្នេះសូម ប្រឹងប្រែងអោយបានខ្លាំងនៅក្នុងពេលនេះ ដើម្បីទុកជាគ្រឹះ។ លើសពីនេះ ភាគច្រើនអ្នកនឹង មិនផ្លាស់ប្តូរកន្លែងនោះទេ។  

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ នៅក្នុងថ្ងៃនេះកាលវិភាគរបស់អ្នកមានភាពមមា ញឹកខ្លាំងណាស់។ អ្នកអាចនឹងខ្វះខាតពេលវេលាបំពេញការងារខ្លះ ហេតុនេះសូមសន្សំ ពេល។ វាក៏សំខាន់ណាស់ដែរ ដែលអ្នកគួរធ្វើទំនាក់ទំនងអោយបានច្រើនជាថ្មី ពីព្រោះភាព ព្រងើយកន្តើយ និងគំលាតធ្វើអោយអ្នកបាត់បង់ប្រជាប្រិយភាព និងពត៌មាន។ ចំពោះកិច្ច ការដែលត្រូវបំពេញនៅក្នុងថ្ងៃនេះទាមទារភាពសកម្មរបស់លោកអ្នក ហើយការរំពឹងលើ វាសនាមិនអាចទៅរួចនោះទេ ហេតុនេះការព្យាយាមរបស់អ្នក វាលទ្ធផលរបស់អ្នក។ ក្រៅពី នេះសូមការលម្អការតុបតែងខ្លួន ស្លៀកសំលៀកបំពាក់ល្អ និងមានក្លនក្រអូប។  

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះលោកអ្នកនឹងទទួលបានការជួយជ្រោមជ្រែងជា ច្រើនពីមនុស្សក្បែរខ្លួន ចំណែកថ្នាក់លើក៏យកចិត្តទុកដាក់ចំពោះលោកអ្នកមិនតិចដែរ។ ចំពោះកិច្ចការងារ ការបណ្តាក់ទុន ការសាងសង់ និងការបង្កើតអាជីវកម្មថ្មីៗគឺអាចធ្វើទៅ បានដោយរលូន និងមានស្ថេរភាពល្អប្រសើរ។ លោកអ្នកក៏រំពឹងថានឹងទទួលបានដំណឹង រីករាយដែលបានរងចាំនាពេលកន្លងមក។ ក្នុងនោះ ចំពោះលោកអ្នកដែលបំពេញការងារ ផ្នែករដ្ឋបាល សូមមានការប្រយ័ត្នលើរបាយការណ៍របស់ខ្លួន។ ក្រៅពីនេះ អ្នករំពឹងថានឹង អាចជួបភាពអវិជ្ជមានខ្លះ ដូច្នេះគួរព្យាយាមដោះស្រាយ ឬស្នើសុំជំនួយពីមនុស្សដែលគួរ ទុកចិត្ត។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកស្រុតចុះ។ ក្នុងថ្ងៃនេះលោកអ្នកគួរព្យាយាមធ្វើទំនាក់ទំនង ពេលខ្លះវានឹងមាន ប្រយោជន៍ល្អប្រសើរក្នុងការវចាយវាយខ្លះ ដើម្បីទទួលបានទំនាក់ទំនងធំដុំ សម្រាប់ជា ប្រយោជន៍ដល់ការងារ។ សម្រាប់ការងារ សូមលោកអ្នកព្យាយាមស្វែងយល់ពីភាពខ្វះ ចន្លោះ និងកែលម្អអោយបានទាន់ពេលវេលា។ ទន្ទឹមនឹងនេះ វាមានសារសំខាន់ខ្លាំងណាស់​ដែលអ្នកគួរមានគំនិតច្នៃប្រឌិតអោយបានច្រើនក្នុងការបំពេញការងារ ក្នុងនោះ លោកអ្នក ដែលធ្វើអាជីវកម្មគួរកែលម្អការប្រើប្រាស់ពណ៌ ចូរធ្វើអោយមានភាពភ្លឺថ្លាស្រស់ស្អាត និង សម្បូរបែប ជាការពិតវាដល់ពេលហើយដែលអ្នកធ្វើបច្ចុប្បន្នភាពជុំវិញការងារ និងអាជីព។

ចំណាំៈ

ឆ្នាំទាំង៥ ខាល ថោះ រោង មមី វក រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេល្អក្នុងការទំនាក់ទំនង ការកែលម្អស្ថានភាព ការបោះទុន និងការបង្កើតអាជីពថ្មី។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner