TWPR គឺជាភ្នាក់ងារទីផ្សារ និងទំនាក់ទំនងសាធារណៈ ឈានមុខគេដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា
ភ្នំពេញ ៖ TWPR ដែលជាភ្នាក់ងារផ្តល់ទំនាក់ទំនងសាធារណៈឈានមុខគេ បានធ្វើការកែប្រែមុខមាត់របស់ខ្លួន ទៅជាក្រុមហ៊ុនភ្នាក់ងារដ៏ពេញលេញរួមបញ្ចូលគ្នារវាងទីផ្សារ និងទំនាក់ទំនង ដែលហៅថា Integrated Marketing and Communications (IMC) agency ។
ជាមួយនឹងបទពិសោធន៍ជាង ៥០ ឆ្នាំនៃជំនាញវិជ្ជាជីវៈរួមបញ្ចូលគ្នា ក្នុងចំណោមក្រុមការងារពោរពេញដោយជំនាញ និងភាពប៉ិនប្រសប់របស់ខ្លួន TWPR កំពុងធ្វើដំណើរឆ្ពោះទៅរកការក្លាយជាភ្នាក់ងារ IMC លំដាប់កំពូល ក្នុងប្រទេសកម្ពុជា។

កញ្ញា ផេង គីមហ៊ន ស្ថាបនិក TWPR បានមានប្រសាសន៍ថា « TWPR មានកិត្តិយសក្នុងការចាប់ផ្តើមដំណើរថ្មីនេះក្នុងការបង្កើតម៉ាកយីហោរបស់យើងឡើងវិញជាភ្នាក់ងារ IMC ដែលផ្តល់សេវាកម្មពេញលេញ។ ក្នុងនាមជាអ្នកផ្តល់ដំណោះស្រាយប្រកបដោយវិជ្ជាជីវៈ ក្រុមហ៊ុនប្តេជ្ញាចិត្តក្នុងការផ្តល់ជូនអតិថិជន និងដៃគូអាជីវកម្មរបស់យើងនូវសេវាកម្មដ៏ល្អបំផុត ដើម្បីជួយពួកគេពង្រីកការបង្ហាញម៉ាកយីហោរបស់ពួកគេ និងសម្រេចបាននូវកំណើនអាជីវកម្ម។ លើសពីនេះ ក្រុមហ៊ុនខិតខំបង្កើតបរិយាកាសការងារដ៏រីករាយ និងបំផុសគំនិតសម្រាប់ទេពកោសល្យទាំងអស់របស់យើង និងជាកន្លែងដែលពួកគេអាចធ្វើការសហការគ្នាដើម្បីភ្ជាប់ម៉ាកយីហោ អាជីវកម្ម និងមនុស្សតាមរយៈការទំនាក់ទំនងប្រកបដោយអត្ថន័យ និងការបង្កើតខ្លឹមសារប្រកបដោយភាពច្នៃប្រឌិត។»

សូមបញ្ជាក់ថា ៖ TWPR គឺជាភ្នាក់ងារទីផ្សារ និងទំនាក់ទំនងសាធារណៈ ឈានមុខគេដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ។ TWPR ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៤ និងមានកេរ្តិ៍ឈ្មោះក្នុងការផ្តល់ជូននូវដំណោះស្រាយទំនាក់ទំនងសាធារណៈ និងយុទ្ធសាស្ត្រទំនាក់ទំនង ដែលមានគុណភាពខ្ពស់ ដោយភ្ជាប់ម៉ាកយីហោទៅកាន់អតិថិជនគោលដៅ នៅទូទាំងអាស៊ីអាគ្នេយ៍។ ជាមួយនឹងការប្តេជ្ញាចិត្តចំពោះឧត្តមភាពវិជ្ជាជីវៈ និងការពេញចិត្តរបស់អតិថិជន TWPR ផ្តោតសំខាន់ក្នុងការជួយអាជីវកម្មឱ្យរីកចម្រើន និងជោគជ័យ ៕

ដោយ / គ្រី សម្បត្តិ