សត្វក្រៀលជាសត្វកម្រ និងចូលចិត្តរស់នៅតំបន់ភូមិភាគឧត្តរនៃប្រទេសកម្ពុជា
ភ្នំពេញ៖ សត្វក្រៀល – Sarus Crane ៖ មានឈ្មោះវិទ្យាសាស្ត្រថា Grus antigone ជាប្រភេទសត្វមួយកំពុងមានវត្តមាននៅប្រទេសកម្ពុជា និងកំពុងទទួលបានការថែរក្សាការពារយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រសួងបរិស្ថាន អង្គការដៃគូ អាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍។

បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី២២ ខែ មិនា ឆ្នាំ ២០២៣ថាក្រៀលជាប្រភេទសត្វដែលកំពុងទទួលរងការគំរាមកំហែង (VU) លើពិភលោក ។សត្វប្រភេទនេះត្រូវបានចុះក្នុងបញ្ជីក្រហម របស់អង្គការIUCN ។

សត្វប្រភេទនេះដែរ វាមានវត្តមានពេញមួយឆ្នាំ នៅប្រទេសកម្ពុជា ហើយភាគច្រើនរស់នៅតាម តំបន់វាលទំនាបលិចទឹក វាលស្រែ តាមតំបន់ វាលស្មៅក្នុងព្រៃល្បោះ នៅតំបន់ភូមិភាគឧត្តរនៃប្រទេស តំបន់បឹងទន្លេសាប ជាពិសេសខេត្តព្រះវិហារ បន្ទាយមានជ័យ កំពត និងតាកែវ។

សត្វក្រៀលមានដងខ្លួនធំហើយខ្ពស់ ពណ៌ប្រផេះ ក្បាលពណ៌ក្រហម ដោយមានបន្ទូលក្បាលប្រផេះគ្មានរោម ចំពុះវែងត្រង់ ជើងក្រហមវែង និងជាប្រភេទសត្វស្លាបដែល មិនអាចទុំលើដើមឈើបាន។ ក្រៀលរកចំណីជាហ្វូង តែបន្តពូជមិនប្រមូលផ្តុំគ្នាឡើយ ជាសត្វមាន ភក្ដីភាពរវាងគូរបស់វា ដោយបន្តពូជតែញីមួយ ឈ្មោលមួយប៉ុណ្ណោះ ហើយបន្តពូជនៅតំបន់ភាគឧត្តរ និងឦសាននៃប្រទេស ជាពិសេសខេត្តព្រះវិហារ៕

ដោយ៖ម៉ាដេប៉ូ