សមិទ្ធផលនានាក្នុងវត្តសំរិទ្ធិជោគ ហៅវត្តព្រះអង្គខ្មៅ នៅខេត្តកំពង់ចាម ត្រូវបានសម្ពោធ ឆ្លង ជាផ្លូវការ

ខេត្តកំពង់ចាម ៖ សមិទ្ធផលនានាក្នុងវត្តសំរិទ្ធិជោគ ហៅវត្តព្រះអង្គខ្មៅ ស្ថិតក្នុងភូមិ៦ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបានសម្ពោធ ឆ្លង ជាផ្លូវការ កាលពីថ្ងៃទី២២ ខែមិនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ។

លោកស្រី សុខ ម៉ាលីស អភិបាលស្តីទី ស្រុកកំពង់សៀម បានឲ្យដឹងថា ស្រុកកំពង់សៀម មានវត្តចំនួន ៤៨ ក្នុងនោះគណៈមហានិកាយចំនួន ៤៦ និងគណៈធម្មយុត្តិកនិកាយចំនួន ២វត្ត, មានសាលាពុទ្ធិកបឋមសិក្សាចំនួន ២ មានព្រះសង្ឃសរុបចំនួន ៦១៩អង្គ, មានវិហារសាសនាឥស្លាម ១កន្លែង និងវិហារគ្រឹស្តសាសនាចំនួន ១០កន្លែង ។ លោកស្រីបន្តថា វត្តសំរិទ្ធិជោគ ហៅវត្តព្រះអង្គខ្មៅ ត្រូវបានកសាងតាំងពីឆ្នាំ១៩៦៨ តែត្រូវបានបំផ្លិចបំផ្លាញក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ វត្តសំរិទ្ធិជោគ ត្រូវបានជួសជុល និងកសាងសមិទ្ធផលបន្ថែមជាបណ្តើរៗរហូតដល់បច្ចុប្បន្ន។

ឯកឧត្តមឧបនាយរដ្ឋមន្ត្រី យឹម ឆៃលី បានកោតសរសើរ និងថ្លែងអំណរគុណដល់ឯកឧត្តម សៀង ណាំ និងលោកជំទាវ កូនៗចៅៗ ព្រមទាំងសប្បុរសជននានា ព្រះសង្ឃ ពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានបរិចា្ចគធនធានរួមគ្នាកសាងសមិទ្ធផលនានាក្នុងវត្តសំរិទ្ធិជោគ ហៅវត្តព្រះអង្គខ្មៅនេះ ដែលជាមហាសាមគ្គីដ៏ធំធេងក្នុងការរួមចំណែកពង្រឹងពង្រីក និងអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។

ឯកឧត្តម យឹម ឆៃលី បន្តថា វិស័យព្រះពុទ្ធសាសនា គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងបានរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍន៍ និងថែរក្សានូវសុខសន្តិភាពសម្រាប់សង្គមជាតិ ក្នុងនោះ បានប្រៀនប្រដៅមនុស្សឲ្យធ្វើអំពើល្អ ស្គាល់នូវសច្ចភាព សុចរិតភាព ស្គាល់គុណ ស្គាល់ទោស ។ ដូចនេះ ប្រជាជនយើង ត្រូវដឹងគុណគណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រំដោះប្រទេស និងប្រជាជនឲ្យរួចផុតពីការកាប់សម្លាប់ដ៏រង្គាល និងសាហាវយ៉ង់ឃ្នង នៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ហើយប្រជាជនយើងបានរស់រានមានជីវិតឡើងវិញ បានការពារ និងកសាងប្រទេសឡើងវិញលើគ្រប់វិស័យ រួមទំាងវិស័យព្រះពុទ្ធសាសនាផងដែរ ៕

ប្រភព ៖ គណៈរដ្ឋមន្ត្រី

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner