កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ទេ រយៈពេល ២៤ម៉ោងនេះ (Video Inside)

ការមិនមានករណីឆ្លងថ្មីកូវីដ១៩ នៅកម្ពុជា មានរយៈពេល ១សប្តាហ៍ហើយ ។ យោងតាមក្រសួងសុខាភិបាល ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ កម្ពុជាគ្មានករណីឆ្លងថ្មីកូវីដ១៩ឡើយ ដែលនាំឲ្យការមិនមានអ្នកឆ្លងសោះមានរយៈពេល ៧ថ្ងៃជាប់គ្នាមកហើយ ។ កម្ពុជាក្នុងរយៈពេលប្រមាណជាង ១ខែកន្លង មកនេះ តួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ និងគ្មានអ្នកឆ្លងសោះឡើយក្នុងរយៈពេល ៦ថ្ងៃមកនេះ។

កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ៣២ម៉ឺន ៣ពាន់ ៩៦៩នាក់ហើយ។ ដោយឡែកតួលេខ នៃការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសកម្ពុជាមានជិត៩៦ភាគរយ។

ads banner