បុរសម្នាក់ហ៊ានចំណាយប្រាក់សន្សំ២ម៉ឺនដុល្លារ ដើម្បីសម្រេចក្តីស្រម៉ៃ សាងសង់ផ្ទះរាងដូចយន្តហោះនៅវាលស្រែ
អត្ថបទដោយ៖
ឈឹម ទីណា
សៀមរាប៖ បុរសជនជាតិខ្មែរមួយរូបដែលស្រលាញ់យន្តហោះខ្លាំង បានសង់ផ្ទះរបស់គាត់រាងដូចយន្តហោះឯកជនមួយ បើទោះបីជាមិនដែលឡើងជិះយន្តហោះនៅលើអាកាសដោយខ្លួនឯង។
កម្មករសំណង់ លោក ច្រាច ភឿ បានចំណាយប្រាក់សន្សំក្នុងជីវិតរបស់ខ្លួនចំនួន ២០,០០០ដុល្លារ ដើម្បីសាងសង់ “យន្តហោះ” បេតុង ដែលបំពាក់ដោយស្លាប កន្ទុយ ឧបករណ៍ចុះចត និងម៉ាស៊ីន មានទីតាំងនៅជិតក្រុងសៀមរាប ច្រកចូលប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។