លោក ស សុខា ត្រូវបានចាត់តាំងជាតំណាងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង

អត្ថបទដោយ៖
CPA

ភ្នំពេញ ៖ លោក ស សុខា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង ត្រូវបានសម្តេចក្រឡាហោម ស ខេង អនុប្រធាន គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង ចាត់តាំងជាតំណាងប្រធាន ក្រុមការងារគណបក្ស ប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង ជំនួសសម្តេច។ នេះបើយោងតាមសេចក្តីសម្រេចលេខ ០២៥/២៣ សសរ. កគបពវ ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។

បើយោងតាមសេចក្តីសម្រេច លោក ស សុខា ក្នុងនាមប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង ជាតំណាងសម្តេចក្រឡាហោម មានភារកិច្ចបំពេញរាល់កម្មវិធីចុះសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋនៅទូទាំងខេត្តព្រៃវែង ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕ដោយៈ មុនីរ័ត្ន

ads banner