ចូលឆ្នាំថ្ងៃទី២ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញបូជាផ្កាភ្ញីទៀន ធូបនៅទីសក្ការៈភ្នំគូលែន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ដែលជាថ្ងៃទី ២នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អមដំណើរដោយសម្តេច និងលោកជំទាវជាភរិយាថ្នាក់ដឹកនាំ បាន អញ្ជើញបូជាផ្កាភ្ញីទៀនធូប នៅទីសក្ការៈភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

ក្នុងឱកាសនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើការបួងសួងដល់តេជៈបារមី នៅតាមទីក្ការៈទាំងអស់លើភ្នំគូលែន សូមជួយតាមថែរក្សា ការពារព្រះ រាជា ណាចក្រកម្ពុជា ឱ្យមានសុខសន្តិភាពជានិច្ចនិរន្តរ៍ និងមានការអភិវឌ្ឍរីក ចម្រើន លើគ្រប់វិស័យ។

នៅក្នុងពិធីតាមបែបសាសនានេះដែរ ព្រះសង្ឃគង់នៅទីអារាមវត្តភ្នំគូលែន បានស្វាធ្យាយចម្រើនព្រះបរិត្តលើករាសី និងប្រសិទ្ធពរជ័យ ឱ្យកើតមាន ដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង ប្រជា ពលរដ្ឋកម្ពុជាទូទាំងប្រទេស។

បន្ទាប់ពីបានអញ្ជើញបួងសួងនៅតាមទីសក្ការៈគ្រប់ទីកន្លែងលើភ្នំគូលេនរួចមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកាមួយចំនួន ដល់កង កម្លាំង ប្រដាប់អាវុធ ប្រជាការពារ ក្រុមអភិរក្ស មន្រ្តីបរិស្ថាន ដែលមានភារកិច្ចការពារ តំបន់ភ្នំគូលែន និងបានអញ្ជើញនាំយក ក្រណាត់ស សារុង ក្រមានិងថវិកា ជូនតាជី យាជី ប្រជាពលរដ្ឋជាង ៥០០នាក់លើភ្នំគូលែន ក្នុងស្មារតីមនុស្ស ធម៌ និងការគោរព ស្រលាញ់ ដោយ ស្មោះស្ម័គ្រ បំផុត៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner