ករណីជំងឺកូវីដ-១៩នៅថ្ងៃនេះ.! គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ និងគ្មាន អ្នកជំងឺស្លាប់
ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នាព្រឹក ថ្ងៃ ទី១៩ ខែមេសា ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីការរកឃើញ ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លងថ្មី , គ្មានឣ្នកជាសះស្បើយ ខណៈអ្នកជំងឺស្លាប់ គ្មាន។
គួរបញ្ជាក់ថា នៅក្នុង សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២៣ គ្មានអ្នកឆ្លង ថ្មី , គ្មានអ្នកជាសះស្បើយ និងអ្នកជំងឺស្លាប់ គ្មាន ៖
- ករណីឆ្លង សហគមន៍ គ្មានអ្នកឆ្លងថ្មី (អូមីក្រុង)
- អ្នកដំណើរពីបរទេស គ្មាន
គិតត្រឹមព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣
- អ្នកឆ្លងសរុបស្មើ 138,726 នាក់
- អ្នកជាសះស្បើយស្មើ 135,670 នាក់
- អ្នកស្លាប់ស្មើ 3,056 នាក់
កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។
ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន៕
![](https://asset.ams.com.kh/central/media/2023/04/photo_2023-04-19_13-19-59-724x1024.jpg)
ដោយ ៖ ភារ៉ា និងប៊ុនធី