សិល្បៈខ្មែរនៅបរទេស

អត្ថបទដោយ៖
AMS OneMinute

វេទិកា Humboldt ( Humboldt Forum) បើកដំណើរការក្នុងឆ្នាំ២០២១ និងជាសារមន្ទីរទំនើបមួយនៅរដ្ឋធានីប៊ែរឡាំងនៃប្រទេសអាឡឺម៉ង់។ ក្នុងចំណោមស្នាដៃសិល្បៈជាង ២ម៉ឺននៅក្នុងសារមន្ទីរ ពិសេសជាងគេគឺផ្ទាំងចម្លាក់លៀននៃប្រាសាទអង្គរវត្តមួយចំនួន ត្រូវបានរកឃើញក្នុងកំឡុងឆ្នាំ១៩០០ ក្នុងដំណើររុករករបស់អាល្លឺម៉ង់។

នៅដើមទសវត្សរ៍ឆ្នាំ១៩៨០ ផ្ទាំងក្រដាសប្រមាណ ៤៤២សន្លឹក ត្រូវបានរកឃើញឡើងវិញនៅក្នុងឃ្លាំង ហើយផ្ទាំងសាច់រឿងដែលប្រទាក់ក្រឡាគ្នាប្រហែល ១០០សន្លឹក ត្រូវបានជ្រើសរើសយកមកបង្កើតបានជាស្នាដៃសិល្បៈថ្មី និងត្រូវបានដាក់បង្ហាញក្នុងការតាំងពិព័រណ៌ជាអចិន្ត្រៃយ៍នៃសារមន្ទីរ Dahlem ក្នុងឆ្នាំ១៩៩៧។ សព្វថ្ងៃ ស្នាដៃទាំងនេះត្រូវបានដាក់តាំងបង្ហាញក្នុងវេទិកា Humboldt ជាមួយនឹងគំរូប្រាសាទអង្គរវត្ត – Andy Brouwer

#ams1minute

ads banner