លោក Trump ប្តេជ្ញា ដោយប្រើពាក្យ “កំទេច” លោក Biden ក្នុងការបោះឆ្នោតឆ្នាំ ២០២៤

វ៉ាស៊ីងតោន ឌីស៊ី៖ លោកដូណាល់ ត្រាំ បានព្រមានអំពី “ភាពអនាធិបតេយ្យ” ប្រសិនបើសហរដ្ឋអាមេរិកជ្រើសរើស លោកBiden បន្តទៀត ក្នុងការបោះឆ្នោតឆ្នាំ២០២៤។

ក្នុងនាមជាបក្ស ប្រឆាំង លោក ដូណាល់ ត្រាំ ព្រមានអំពី “ភាពអនាធិបតេយ្យ” ប្រសិនបើសហរដ្ឋអាមេរិក ជ្រើសរើស លោក Biden ឲ្យធ្វើជាប្រធានាធិបតី បន្តទៀតនោះ។

លោក Donald Trump បានប្តេជ្ញា កាលពីថ្ងៃព្រហស្បតិ៍ ដោយប្រើប្រាស់ពាក្យសម្តី “កំទេច” លើ លោក Joe Biden នៅក្នុងការបោះឆ្នោតឆ្នាំ ២០២៤ ដោយព្រមាន នៅក្នុងយុទ្ធនាការលើកដំបូងរបស់លោក ចាប់តាំងពីអ្នកស្នងតំណែងរបស់លោក ដែលសំដៅលើលោក បៃឌិន បានចូលទៅក្នុងការដឹកនាំ ដែលលោកចោទថា នឹងធ្លាក់ចូលទៅក្នុង “ភាពអនាធិបតេយ្យ” ប្រសិនបើមហាសេដ្ឋីមកពីបក្សសាធារណរដ្ឋរូបនេះ មិនត្រូវបានវិលត្រឡប់មកកាន់តំណែងវិញ។

សុន្ទរកថានៅសណ្ឋាគារមួយក្នុងទីក្រុង Manchester រដ្ឋ New Hampshire
លោក Trump បានប្រាប់ហ្វូងអ្នកគាំទ្រប្រមាណ ១៥០០ នាក់ថា “ជម្រើសនៅក្នុងការបោះឆ្នោតនេះឥឡូវនេះគឺរវាងភាពខ្លាំង ឬភាពទន់ខ្សោយ រវាងជោគជ័យ ឬបរាជ័យ រវាងសុវត្ថិភាព ឬភាពអនាធិបតេយ្យ រវាងសន្តិភាព ឬជម្លោះ និងភាពរុងរឿង ឬមហន្តរាយ” ។

លោកត្រាំថា “យើងកំពុងរស់នៅក្នុងគ្រោះមហន្តរាយ។ ជាមួយនឹងការបោះឆ្នោតរបស់អ្នកនៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ យើងនឹងកំទេច Joe Biden និងសេតវិមាន… នៅប្រអប់សន្លឹកឆ្នោត ហើយយើងនឹងដោះស្រាយអាជីវកម្មដែលមិនទាន់បានបញ្ចប់របស់យើង។”

គូរបញ្ជាក់ថា វត្តមានរបស់លោកត្រាំនេះ ត្រូវបានគេដឹងថា បាននាំនូវជាមួយជាប់ខ្លួន នូវបញ្ហាផ្លូវច្បាប់ របស់អតីតប្រធានាធិបតីរូបនេះ ដែលត្រូវបានចោទប្រកាន់ពីរដងកើនឡើង ខណៈដែលអ្នកនិពន្ធម្នាក់ដែលចោទប្រកាន់លោក Trump ពីបទរំលោភបានផ្ដល់សក្ខីកម្មសម្រាប់ថ្ងៃទីពីរ នៅឯការកាត់ក្តី ក្នុងទីក្រុងញូវយ៉ក៕ ប្រភពពី AFP ប្រែសម្រួល

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner