គ.ជ.ប ទទួលស្គាល់ជាផ្លូវការលើការស្នើសុំការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតចំនួន៧គណបក្ស
ភ្នំពេញ៖ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់ AMS នៅរសៀលថ្ងៃទី១ ខែឧសភានេះថា កាលពីព្រឹកថ្ងៃទី១ ខែឧសភានេះ គ.ជ.ប បានអនុម័តទទួលស្គាល់ជាផ្លូវការលើការស្នើសុំការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតចំនួន៧គណបក្ស គឺ
១.គណបក្សប្រជាជនកម្ពុជា ដែលឈរឈ្មោះបោះឆ្នោត ២៥មណ្ឌលរាជធានី ខេត្ត។
២.គណបក្សយុវជនកម្ពុជា ឈរឈ្មោះបោះឆ្នោត ២៥មណ្ឌលរាជធានី ខេត្ត។
៣.គណបក្សខ្មែររួបរួមជាតិ ឈរឈ្មោះបោះឆ្នោត ២៥មណ្ឌលរាជធានី ខេត្ត។
៤.គណបក្សធម្មាធិបតេយ្យ ឈរឈ្មោះបោះឆ្នោត ២៥មណ្ឌលរាជធានី ខេត្ត។
៥.គណបក្ស កម្លាំងប្រជាធិបតេយ្យ ឈរឈ្មោះ ១២មណ្ឌល រាជធានី ខេត្ត។
៦.គណបក្ស សញ្ជាតិកម្ពុជា ឈរឈ្មោះបោះឆ្នោត ២៥មណ្ឌលរាជធានី ខេត្ត។
៧.គណបក្ស ខ្មែរតែមួយ ឈរឈ្មោះបោះឆ្នោត ២៥មណ្ឌលរាជធានី ខេត្ត។
ឯកឧត្តមបានបន្តថា គណបក្សខ្មែរអភិរក្ស គឺ គ.ជ.ប នឹងពិនិត្យសម្រេចនៅលើកក្រោយ។
ដោយ៖ពលជ័យ






