សម្ដេចតេជោ ហ៊ុន សែន ស្នើដល់បរទេសខ្លះ ដែលឧបត្ថម្ភថវិកាដល់កម្មករណាហ្គា សម្រាប់ធ្វើបាតុកម្ម ត្រូវដកខ្លួនចេញ ហើយបញ្ឈប់ការធ្វើអន្ដរជាតិតូបនីកម្មនៅកម្ពុជា
ព្រះសីហនុ៖ សម្ដេចតេជោ ហ៊ុន សែន ស្នើដល់បរទេសខ្លះ ដែលឧបត្ថម្ភថវិកាដល់កម្មករណាហ្គា សម្រាប់ធ្វើបាតុកម្ម ត្រូវដកខ្លួនចេញ ហើយបញ្ឈប់ការធ្វើអន្ដរជាតិតូបនីកម្មនៅកម្ពុជា ។ សម្តេចតេជោ នាយករដ្ឋមន្តីកម្ពុជា បានថ្លែងដូច្នេះក្នុងពិធីសំណេះសំណាលទិវាពលកម្មអន្តរជាតិ ០១ ឧសភា នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ និងបើកការដ្ឋានសាងសង់ចំណតផែ កុងតឺន័រថ្មី ដែល ចំណាយ ថវិការហូតដល់ទៅជិត ១ពាន់លានដុល្លារអាមេរិក នៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីពង្រីកសមត្ថភា ព ដឹក ជញ្ជូន ទំនិញតាមផ្លូវសមុទ្រឱ្យកាន់តែខ្លាំងក្លាថែមទៀត ឆ្លើយតបកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។

សម្ដេចតេជោ បានលើកជាសំណួរថា បាតុកម្មដំបូងរបស់អតីតបុគ្គលណាហ្គាវ៉ើល តាំងពីមនុស្សចូលរួម៣០០នាក់ រហូតនៅសល់ ១០០នាក់ ហើយការធ្វើបាតុកម្មនេះទៀតសោត គឺមានរយៈពេល២ឆ្នាំមកហើយ ទាំងដែលខ្លួនគ្មានការងារធ្វើ ចុះបានលុយមកពីណាធ្វើបាតុកម្ម។

សម្ដេច បានសុំស្នើឲ្យមិត្តភ័ក្ដបរទេសខ្លះ ដែលបានឧបត្ថម្ភប្រាក់ធ្វើអន្ដរជាតិតូបនីយកម្ម លើបញ្ហាបាតុកម្មមនុស្សជាង១០០នាក់ ដែលធ្វើបាតុកម្មប្រមាណជាង២ឆ្នាំរួចមកហើយ។ បាតុកម្មតាំងពីមនុស្សជាង៣០០នាក់ រហូតដល់មនុស្សនៅសល់១០០នាក់ ចោទចេញជាសំណួរថា ខ្លួនជាកម្មករសោះ ក៏ប៉ុន្ដែរយៈពេលអត់ការងារធ្វើ២ឆ្នាំ នៅមានបាយស៉ី នៅមានកម្លាំងមកធ្វើបាតុកម្ម តើរឿងនេះ រដ្ឋាភិបាលដឹង ឬមិនដឹង, មិនមែនរដ្ឋាភិបាលមិនដឹងទេ កន្លែងបើកលុយនៅកន្លែងណានោះ ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា ការស៉ីឈ្នួលបាតុកម្ម មិនមែនជារឿងល្អ ហើយជាការគោរពសិទ្ធិនោះទេ។ សម្ដេចបន្ដថា នៅលើពិភពលោក ក្នុងពេលមានវិបត្តិជំងឺកូវីដ១៩ ពិភពលោកបានបិទរោងចក្រ ក្រុមហ៊ុន ឬកាត់បន្ថយកម្មករ ដោយប្រទេសផ្សេងៗអាចធ្វើទៅបាន ប៉ុន្ដែសម្រាប់ប្រទេសកម្ពុជាចម្លែងតែកន្លែងមួយនេះ កម្មករចាប់ផ្ដើមធ្វើបាតុកម្មទាមទារការងារធ្វើត្រឡប់មកវិញ តាំងពីមនុស្ស៣០០នាក់ មកនៅសល់ត្រឹម១០០នាក់។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបថា មានមនុស្សរាយការណ៍មកថា ប្រសិនបើថ្ងៃទី០១ ខែឧសភា មិនចូលរួមដង្ហែក្បួនទេនោះ គេនឹងកាត់ផ្ដាច់លុយឧបត្ថម្ភមកពីក្រៅប្រទេស ដូច្នេះសហជីពមួយចំនួននៅកម្ពុជា គឺជាសហជីពដែលផ្ដល់លុយដោយជនបរទេស ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ