ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យរាប់ម៉ឺននាក់ បានបង្ហាញពីមោទកភាពដែលខេត្តរបស់ខ្លួនបានទទួលស្វាគមន៍ព្រះអាគ្គិជ័យកីឡា
បន្ទាយមានជ័យ ៖ ព្រះអគ្គិជ័យកីឡា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ បានដង្ហែមកដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យហើយ នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ។ ការមកដល់នៃក្បួនដង្ហែព្រះអាគ្គិជ័យជ័យកីឡា ទទួលស្វាគមន៍ពីថ្នាក់ដឹកនាំក្នុងខេត្ត មន្រ្តីរាជការ កងកម្លាំងទាំង៣ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សរាប់ពាន់នាក់ ចេញមកសាទរ ដោយបានស្រែកបន្លឺជ័យឃោសអបអរអំណរសាទរនូវក្បួនដង្ហែព្រះអគ្គិជ័យកីឡា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ។

ក្បួនដង្ហែព្រះអាគិ្គជ័យកីឡាត្រូវបានទទួលស្វាគមន៍ ដោយ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងបានទទួលព្រះអាគិ្គជ័យកីឡាពីឯកត្តម នី ផល្លី ស បេសកជនពិសេស Camsoc ក្នុងប្រទេស ។ក្នុងនោះ ឯកត្តម អភិបាលខេត្តបានរត់កាន់ព្រះអាគ្គិកីឡាអមដោយមន្រ្តីរដ្ឋបាលខេត្ត និងកីឡាករកីការិនី ដើម្បីយកទៅទុកក្នុងសាលាខេត្តបន្ទាយមានជ័យមុន និងបន្តដង្ហែចូលទៅតម្គល់ទក្នុងក្នុងវត្តធ្វើពិធីសាសនាសុំសេចក្តីសេចក្តីចំរើន។
សូមជម្រាបថា ព្រះអគ្គិជ័យកីឡាតម្គល់ទុកក្នុងវត្តជុំគិរីចំការខ្នុរ ស្ថិតនៅក្នុងក្រុងសិរីសោភ័ណ ចំនួនមួយយប់ ហើយស្អែកថ្ងៃទី ៣ ខែឧសភា ដង្ហែឆ្ពោះទៅកាន់ក្រុងសៀមរាប ៕




រូបភាព រិន រចនា អត្ថបទៈជាវ ចន្ធូ